Monday, July 13, 2020

១៥១សុភាសិតខ្មែរ khmer Proverbs


១.    កាចឲ្យគេកោត ឆោតឲ្យគេអាណិត
២.    កុំអាងថា បើដួលមិនបាច់ច្រាន បើបានមិនបាច់ខំ

៣.    កុំគិតរៀនធ្វើមន្ត្រី ស្អប់ខ្ពើមដី នាំឲ្យក្រ ត្រូវរៀនធ្វើកសិករ ទើបមាន ទ្រព្យ ត ទៅខាងក្រោយ
៤.    កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់
៥.    កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
៦.    ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
៧.    កុំពត់ស្រឡៅ កុំប្រដៅមនុស្សចាស់
៨.    ក្តៅថ្ងៃ មិនដូចក្តៅចិត្ត
៩.    កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេ រេរៀនរិៈគិតឲ្យគ្រប់
១០.  ក្របីបាត់ទើបធ្វើរបង ពេលប្រឡង ទើបស្វាធ្យាយ ដល់ពេលចេញវេចសំពាយ ទើបដឹងអន្តរាយវិនាសបង់
១១.​​  ត្រកូលសរជាតិ មាយាទសរ ពូជ
១២.  ខឹងខុស ខឹងខាត ខឹងសូច
១៣.  ខឹងឥតពិចារ នាំខូចការ ខាតប្រយោជន៍ ធម៌ខឹងនាំអសោច ខុស ខាត ខូច ដោយមិនគិត
១៤.   ខ័ន្តទាំងឡាយប្រាំជាភាវៈធ្ងន់ កូនប្រពន្ធ មានខ័ន្តប្រាំ បុគ្គលអ្នកនាំ ភាវៈរងកម្ម ដោយសារខ័ន្តប្រាំ ត្រួតហើយត្រួតទៀត
១៥.   ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ត្រវាអោបភ្នំ
១៦.   ខ្មៅចុះឲ្យតែ ស ក្រចុះឲ្យតែមាន
១៧.  គិតសិន សឹមគូរ
១៨.  គោលឿនសឹក ក ស្រីល្អ សឹកគូទ
១៩. គុកនិងសោ ចោរបង្កើត ឪសថឆើត កើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោក កើតពីកម្ម
២០.  គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ
២១.  គិតនោះហៅសែនគិត ខ្វះគំនិត គិតមិនចេញ គិតខាតមិនចំនេញ គិតតែចេញ គ្មានគិតចូល ចំណូលបាត់
២២.  ឃាត់កំហឹងប្រឹងអត់ឲ្យបាន ឃាត់ពាលសាមាន្យដោយអជ្ញា បុគ្គលឃាត់ចិត្តចាកទោសាប្រសើរថ្លៃថ្លា ក្នុងលោកីយ៍

២៣.  ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកីយ៍ ដូចយកអំបោះចងដំរី ពិបាកក្រៃ គួរវៀរចាកមុន
២៤.   ឃ្វាលពពក ឃ្វាលមិនបាន ឃ្វាលចិត្តកល្យាណ ឃ្វាលដោយចិត្តស្មោះ
២៥.   ឃ្លាតឆ្ងាយ ណាយចិត្ត
២៦.   ឃើញដំរីជុះ កុំជុះតាមដំរី
២៧.   ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ
២៨.    ឃ្វាលចិត្ត ពិបាកពេកពិត ដូចឃ្វាលពពក
២៩.    ឃ្លោកលិច អម្បែងអណ្តែត
៣០.    ងប់នឹងប្រុស ខូចព្រហ្មចារីយ៍ ងប់នឹងស្រី ចំណីទុក្ខ
៣១.    ងប់នឹងពាក្យសរសើរ គេថាភ្លើ ងប់នឹងពាក្យបង្អាប់ ស្លាប់គំនិត
៣២.    ងាប់ដៃងាប់ជើង ថ្កើងជាងងាប់ពាក្យសំដី
៣៣.   ងើយស្កក ឪនដាក់គ្រាប់
៣៤.    ចងជនលោភដោយឲ្យធនធាន ចងប្រាជ្ញកល្យាណដោយពាក្យសត្វ ចងអ្នកឆ្មើងឆ្មៃដោយប្រណិប័ត្តិន៍      
           ចងអ្នកល្ងង់ត្តាត់ដោយការធ្វើតាម

៣៥.    ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធន់ទៅ
៣៦.    ចង់ដឹងភាពមនុស្សឲ្យសេពគប់ ចង់ដឹងភូមិភពឲ្យទស្សនា ចង់ដឹងពាល-បណ្ឌិត ឲ្យវាចារ ចង់ដឹងអាត្មាឲ្យអប់រំ

៣៧.   ចង់ចេះធ្វើឲ្យល្ងង់ មិនចង់ល្ងង់ឲ្យរៀនហែល
៣៨.    ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កា យកភ្លើងដុតគល់
៣៩.    ​ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុក ឲ្យនឿយពីក្មេង
៤០.     ចង់ធំឲ្យខំពីតូច បើខ្លាចខូច កុំឆាប់ខឹង កាអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី
៤១.    ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តុណ្ហា អស់កុសល
៤២.    ចាញ់ល្បែងអស់ទ្រព្យធន ចាញ់ប្រពន្ធអស់សិរី បើចាញ់ក្តីអស់គ្មានសល់អ្វីឡើយ
៤៣.    ចាប ១នៅនឹងដៃ ប្រសើរក្រៃ ជាងចាប ១០នៅចុងឈើ
៤៤.     ចាប់ស្លាបព្រា សម្លឹងកាក ចាប់ច្រវាក្វាក សម្លឹងត្រើយ
៤៥.     ចាប់ត្រីដៃពីរ តម្រាហាម ចាក់អង្ករយកអង្កាម ហាមមិនឈ្នះអុំទូកឡើងភ្នំ ខំមានៈ បង់ឯព្រះទៅសំពះបាយ៉ាប
៤៦.     ចាប់វ័រមួយ រញ្ជួយគ្រប់ដើម
៤៧.    ចាស់ដូងចាស់ត្នោត អ្នកគួរកុំឆោត ចាស់បានស៊ីផ្លៃ ចាស់កូនចាស់ចៅ ចាស់ក្រមុំសៅកែចាស់មិនបានស៊ីផ្លៃ
           ចាស់ដូចននោងសាញ

៤៨.    ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ
៤៩.    ចាស់ថានៅស្រុកឲ្យស្រាល់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្តាយ យកគាប់យកគុណនិងសណ្តាន
           ទើបបានសុខប្រាណ បានដល់ម្តាយឪពុក
៥០.    ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល
៥១.    ចិត្តជាទេវទត្ត មាត់ជាទេវតា
៥២.    ចិញ្ចឹមមនុស្សឲ្យមើលចិត្ត ចិញ្ចឹមសត្វឲ្យមើលចង្កូម
៥៣.    ចិត្តស្រីរឹងដូចផ្កាថ្ម បើប្រុសអង្វរ ទន់ដូចសំឡី
៥៤.    ចុះទឹកប៉ះក្រពើឡើងលើប៉ះខ្លា ចូលព្រៃប៉ះបន្លា ចូលផ្សារប៉ះប៉ូលីស ហេតុអ្វី?
៥៥.    ចូលទូកតាមកំពង់​ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
៥៦.    ចេកស្លាប់ ព្រោះផ្លែ ម៉ែស្លាប់ព្រោះតែកូន ជ្រូកស្លាប់ ព្រោះសាច់
៥៧.    ចេះដប់ មិនស្មើអ្នកប្រសប់មួយ
៥៨.    ចេះច្បាប់មិនខ្លាចក្តី ចេះវិន័យមិនខ្លាចអប័ត្តិ
៥៩.    ចៅហ្វាយមានបុណ្យ ខុនមានស័ក្តិ ចៅហ្វាយអប្បលក្ខណ៍ ខុនធ្លាក់អណ្តូង
៦០.    ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធល្អគាប់ភ្នែក កុំឲ្យដើរក្រោយ
៦១.    ចំនេះវិជ្ជាជាទ្រព្យដ៏ប្រសើរ ចោរលួចក៏មិនបាន ចាយច្រើនរឹតតែចម្រើនឡើង
៦២.    ឆ្កែព្រុសមិនដែរខាំ ផ្គរលាន់រអាំ មិនដែលភ្លៀង
៦៣.    ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹៈឲ្យរកនាយ
៦៤.    ឆ្ងាញ់កាមញ៉ាមស្អិត ឆ្ងាញ់សុភាសិត ស្អិតលើសឆ្ងាញ់កាម
៦៥.    ឆ្ងាយកាយ ឆ្ងាយចិត្ត
៦៦.    ឆ្ងាញ់អ្វី មិនស្មើឆ្ងាញ់ដំណេក
៦៧.    ឆ្លុះកញ្ចក់ឲ្យមើលប្រាណ ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង
៦៨.    ជន្លេនពូជសត្វប្រេត ស៊ីមិនឆ្អែតតាមសំនាង ផែនដីធំអស់យ៉ាង ស៊ីខាងៗ ខ្លាចអស់ដី
៦៩.    ជាងទងស៊ីរងកំបែក ឯជាងដែកហែកនិងដៃ ជាងកន្ត្រៃ សក់កន្រ្ទើង
៧០.    ដាំស្លខ្ជះខ្ជាយ បង់ខាតមិនស្តាយ មិនស្តាប់មេបា ឃើញប្រុសក្រឡេក តម្រេកតុណ្ហា សម្តែងមាយាទកិច្ចកល្ប
៧១.    ជួញជិតជាជាងជួញឆ្ងាយ ជួញរាងអាយ ចិញ្ចឹមប្អូនស្រី ជួញខាតកុំគិតខានបើចង់បានកុំខ្លាចខាតបង់ ខ្លាចបាត់ឲ្យផ្ចិតផ្ចង់
           ប្រុងថែទាំឲ្យមាំមួន
៧២.    ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់
៧៣.    ឈឺយកដំរីបន់ ពេលស្រន់ យកពងមាន់ថ្វាយ
៧៤.    ឈើកោងវរព័ន្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត
៧៥.    ឈើផ្លែចាញ់ស្លឹក ត្រីច្រើនសន្ធឹក ទឹកល្អក់
៧៦.    ឈ្មួញទឹកពិតពឹងទូក ឯឈ្មួញគោកពិតពឹងរទេះ សំណាងពឹងចំនេះ ប្រាជប្រាយចេះ​ ពឹងគម្ពីរ
៧៧.    ឈ្នះអ្នកខ្ពស់ដោយលុតក្រាប ឈ្នះអ្នកទាបដោយឲ្យទាន បំបែកសាមគ្គី ឈ្នះអ្នកក្លាហាន ឈ្នះអ្នកស្មើប្រាណ ដោយតស៊ូ
៧៨.    ញញឹមស្មើនឹងសើចស្ទើរ ចំពោះសំដីពីរោះ ចូរប្រយ័ត្ន!
៧៩.    ញញួរប្រើកើត ព្រោះមានដង អ្នកផងបានខ្ពស់ព្រោះអ្នកធំ ដូចពេជ្រមានមាសស្រោបរុំ ទើបបានឧត្តមស្គាល់ថាពេជ្រ
៨០.    ញ្ញាត្តិនិងមិត្ត បើញ្ញាត្តិមិនគិត មិត្តប្រសើរជាង
៨១.    ញឹកពេកដំរីចេញរួច ជាលភ្នែកក្រួច ដាក់ទឹកមិនលិច
៨២.    ញៀននឹងលាភ ថោកទាបដូចសត្វ
៨៣.   ដើរឲ្យមានបី ស្រដីឲ្យមានបួន
៨៤.    ដល់ត្រើយ សើយគូថ
៨៥.    ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា
៨៦.    ដើរលេងផ្ទះគេទោះជិតឆ្ងាយ គេហៅឆីបាយឲ្យខំអត់ អង្ករគេដាំមានកំនត់ឲ្យល្មមតែមាត់កូនគេ
៨៧.    ដេកលក់បាត់ខ្លាច ស៊ីឆ្អែតបាត់ឃ្លាន
៨៨.    ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំហ៊ោរ ទោះខឹងប៉ុន្មានធ្វើជាឲ្យគួរតឹងគិតឲ្យធូរ យូរគិតឲ្យឆាប់
៨៩.    ដំនេកដេកជាខ្នាត ឲ្យសំអាតសំអាងជា ទើបទេវតាចំរើនសុខសិរីសួស្តី
៩០.    ដំបៅមិនឈឺ កុំយកឈើចាក់
៩១.    ដំដែកទាន់នៅក្តៅ ប្រដៅមនុស្ស ទាន់នៅក្មេង
៩២.    ឋិតនៅក្នុងគុក ស្រនុកជាងរស់នៅក្នុងអំណាចនៃស្រីប្រច័ណ្ឌ
៩៣.   ឍៀមរ៉ាប្រែថាសត្វ ហង្ស មានរូបរាងខ្ញង់ប្រសើរឯក ដូចបណ្ឌិតចេះដឹងអនេក ឯ សត្វក្អែក  ដូចជាមនុស្សល្ងង់
៩៤.    ត្រកូលសជាតិ មាយាទ ស ពូជ
៩៥.    តក់ៗពេញបំពង់ ឆង់ៗ កំពប់អស់
៩៦.    តូចមានពឹសពិត ធំឥតគំនិតឥតទាំងខ្លឹមសារ ដូចថ្នាំវិសេស ពូកែអស្ចារ្យទោះតិចយ៉ាងណាជាសះជម្ងឺ
៩៧.    ត្រូវដឹងប្រមាណ អាហារដែលបាន បរិភោគរាល់ថ្ងៃ ទោះមានតិចច្រើនចេះគិតសំចៃ គ្រប់គ្រាន់សព្វថ្ងៃ ទើបបានសុខសាន្ត
៩៨.    ថ្លៃឬកមាយាទ ថ្លៃគ្មានអ្វីប្រៀប
៩៩.    ថ្លៃមាសថ្លៃពេជ្រ មិនមែនថ្លៃផ្តាច់ នោក្នុងលោកីយ៍ ថ្លៃឬកមាយាទថ្លៃពិសី ថ្លៃឥតមានអ្វីប្រៀបផ្ទឹមសើបាន
១០០.    ទន្លេ ១០​ មិនស្កប់សមុទ្រ ១
១០១.    ទឹកហូរមិនដែលហត់ ប្រុសស្បថ កុំឲ្យ ជឿ
១០២.    ទៅឆ្ងាយឲ្យគេអានិត នៅជិតឲ្យគេស្រឡាញ់
១០៣.    ទាញស្លាបព្រាខ្វោក សម្លឹងកាក ទាញច្រវាខ្វាក សម្លឹងត្រើយ
១០៤.    ទៀងមិនឈ្នះទ័ល កល្បមិនឈ្នះគិត ស្នេហ៍មិនឈ្នះស្និទ្ធិ ឬទ្ធិមិនឈ្នះរោគ
១០៥.    ទាហានថ្កើងត្បិតសឹក ធ្វើស្រែត្បិតទឹក ត្រេកពលត្បិតបាយ សិស្សមានប្រជ្ញា ត្បិតគ្រូជេរស្តីដុំវាយ ពលជាត្បិតនាយ
              ព្រិលប្រើខះខំ
១០៦.    ទឹកត្រជាក់ ទើបត្រីវាកុំ
១០៧.    ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី
១០៨.    ទុកចោលវាចាស់ ប្រើណាស់វាថ្មី
១០៩.    ទ្រព្យគង់ត្បិតស្រីសំចៃទុក ផ្ទះធំស្រណុក ត្បិតភរិយាជា
១១០.    ទ្រព្យច្រើនរែងព្រួយរក្សា ទ្រព្យតិចសោធណា រែងព្រួយនឹកគិត
១១១.    ទ្រព្យច្រើនឲ្យគេខ្ចីទៅ តំរិះចេះនៅតែក្នុងក្បួន ដូចប្រពន្ធនៅឆ្ងាយខ្លួន ដល់ជូនត្រូវការ រអាចិត្ត
១១២.    ទ្រព្យកើតក្រោយភរិយា បើរើសភរិយាឲ្យមើលមាយាទ ក្រទ្រព្យមាសប្រាក់ បញ្ញាឆ្លាត ហៅមានតាមខ្នាត គង់ពកស្នែង
១១៣.    ធម្មជាតិ ជ្រៃ បញ្ញើក្អែក ទំលើមែកនៃព្រឹកព្រៃ ជញ្ជក់យកសេ ឥតប្រណីទាល់តែក្សិណក្ស័យវិនាសបង់
១១៤.    ធ្ងន់អម្រែកជួយគ្នាបាន ធ្ងន់ជម្ងឺក្នុងប្រាណ ជួយមិនបានឡើយ
១១៥.    ធ្វើស្រែ ទាន់ក្តៅដី ស្រឡាញ់ស្រី ទាន់ក្តៅចិត្ត
១១៦.    ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅ ឲ្យមើលផៅសណ្តាន
១១៧.    ធ្វើស្រែយកស្រូវ គាបអំពៅ យកស្ករជាតិ បុគ្គលជួយយើង ខំសង្វាតកំរៃតាមខ្នាត មិនទនេ
១១៨.    ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ
១១៩.    ធ្វើអ្វីធ្វើឲ្យហើយ កុំទុកឡើយ បង្កើតកេរ្តិ៍
១២០.    នាងរត់រកអ្នក មេខាតលក្ខិណ៍ រត់រកអាកំបាក់អន្សា ជំទាវគូនឹងឧកញ្ញ៉ា ក្សត្រីនិងទេពកញ្ញារត់រកមហាក្សត្រ
១២១.    នារីជួយជាតិ បង្ករវិវាទ បង្ហិនឲ្យខ្លាច ប្រកាន់អំនួតប្រកួតអំនាច ប្រតឹងឲ្យកាច ប្រកាន់ពង្សារ
១២២.    បុរសបង្អួតស្នាដៃ ស្ត្រីបង្អួតសម្រស់
១២៣.    និយាយយប់ ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក
១២៤.    នៅផ្ទះមា្តយទីទៃ នៅព្រៃ ម្តាយតែមួយ
១២៥.    នៅជិតសប្បុរស បានុខទាំងអស់ ឥតមានភិតភ័យ​ នៅជិតជនពាល មានតែចង្រៃ ព្រួយចិត្តរាល់ថ្ងៃ មិនបានក្តីសុខ
១២៦.    បក្សាសប្បាយនឹងភាល័យ សត្វក្នុងព្រៃសប្បាយនឹងប្រឹក្សា សេដ្ឋីសប្បាយនឹងទ្រព្យា សប្បុរិសា សប្បាយនឹងព្រះធម៌
១២៧.    ប្រុសសោភ័ណដោយវិជ្ជា ស្រីសោភា ដោយចរិយា
១២៨.     បើល្ងង់កុំធ្វើចេះ ក្រែងទាល់តម្រិះ ប្រទះក្តីអន្តរាយ
១២៩.    បើចេះឯង ឲ្យក្រែងចេះគេ
១៣០.    បើសឹកស្តាយភ្នួស បើបួសស្តាយស្នេហ៍
១៣១.    ព្យាយាមគង់តែបានសម្រេច
១៣២.    ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក
១៣៣.    ពាក្យផ្អែមជាថ្នាំពុលសាហាវបំផុត ពាក្យល្វីងជូរចត់ ជាឪសថទិព្វវិញ
១៣៤.    មនុស្សនឹងប្រាក់ យក្សនឹងសាច់ ឆ្កែនឹងអាចម៍ ស្តេចនឹងរាជ្យ
១៣៥.    មនុស្សស្លាប់នឹងប្រាក់ សត្វស្លាប់នឹងអន្ទាក់ យក្សស្លាប់នឹងចំណី
១៣៦.    មានសោភ័ណ្ឌឥតវិជ្ជា ដូចផ្លែល្វា ល្អតែក្រៅ
១៣៧.   ស្រីសដូចចាន មាយាទមិនបាន ដូចឆ្កែក្រោមផ្ទះ
១៣៨.    ស៊ូចង្អៀតផ្ទះ កុំឲ្យតែចង្អៀតចិត្ត
១៣៩.    ស្រីខ្មៅដូចក្តិតអំបែង ចេះតុបចេះតែង ប្តីលែងមិនរួច
១៤០.     មនុស្សគេយកសំដី ដំរីគេយកភ្លុក
១៤១.     សន្សឹមៗកុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា
១៤២.    សម្លច្រើនគ្រឿង ច្រើនឆ្ងាញ់ពិសា កូនច្រើនបា ច្រើនមានកំណើតូក
១៤៣.    ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ
១៤៤.     សំនាបយោដី ស្រីយោងប្រុស ពូថៅយោងអុស ច្រមុះ យោងថ្ពាល់
១៤៥.    អូសទូក កុំឲ្យល្អាន ចាប់ត្រីបាន កុំឲ្យល្អក់
១៤៦.    អ្នកប្រាជ្ញចុះរណ្តៅ អ្នកខ្លៅឡើងឋានសួត៌
១៤៧.    អណ្តាតជាអាទ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត
១៤៨.    អាក្រក់ចុះ ឲ្យតែល្អ ក្រក្រចុះ ឲ្យតែមាន
១៤៩.    អាចារ្យ ប្រែជាអាចោរ ខ្លួនទុំមែកពោធិ៍ស៊ីផ្លែជ្រៃទុច្ចរិត នាំខ្លួនអប្រិយ អាស្រ័យសុច្ចរិតកើតសុខា
១៥០.    អាវែក គេស៊ីក្រោមកែ នៅតែមិនដឹងខ្លួន
១៥១.    អង្គុយហួសស័ក្តិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា កុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា ថាហួសសេចក្តី ៕
                                                                           សូមអរគុណច្រើន!

Sunday, February 16, 2020

ទិដ្ឋភាពរឿងរាមកេរ្តិ៍

ទិដ្ឋភាពទូទៅ
“រឿងរាមកេរ្តិ៍

ដោយ សេង សុវណ្ណ
ប្រធានផ្នែកអក្សរសិល្ប៍បរទេសនៃ

រឿងរាមកេរ្តិ៍បានប្រែសម្រួលចេញពីរឿង
ដែលនិពន្ធដោយឥសី
ដើម្បី
ស្គាល់ប្រភពពិតប្រាក
តោងឲ្យអ្នកសិក្សាត្រូវស្គាល់ពី
ជាមុន
ទើបអាចទាញសម្មតិកម្មមបានថារឿងរាមកេរ្តិ៍
រឿងរាមាយណៈគឺ
ស្នាដៃកថាដ៏ធំមួយដែលលើកនិយាយ
និងភាពរបស់ព្រះ
តាមការស្រាវជ្រាវ
ស្រីកា
បានសន្និដ្ឋាន
រឿងរាមកេរ្តិ៍ជាសេចក្តីប្រែនៃរឿងរាមាយណៈ
ក្នុងប្រទេស
ហើយដែលគេបានទុកជាក់ថាជា
ក៏ដោយពាក្យឃ្លោង
ភាសាសំស្ក្រឹតង.ស. ប្រមាណផុ
ប្រសិនៈយោងតាមការសន្និដ្ឋាន
សដែល
រឿងរាមាយណៈតែងឡើងនៅឆ្នាំ៥០នៃគ.ស គឺត្រូវគ្នានិងចុងស.វ.ទី២នៃគ.ស.។ សាស្ត្រាចារ្យ សាន់កាទីយ៉ា
អ្នកពិនិត្យស្រាវជ្រាវវត្ថុបុរាណ
នៅសាកលវិទ្យាល័យ
ក្រោយពេល
ប្រើប្រាស់សារធាពីធ្យូង
ដើម្បីស្រាវជ្រាវបណ្តាឯកសារជា
មក បានអះអាងស្នាដៃរឿងរាមាយណៈចាប់កំណើតនៅស.វ.ទី៣មុនគ.ស. ŠtanYOuNIRUIstart
៤ក្រោយគ.ស.។ តាមការប៉ាន់ប្រមាណរបស់អ្នកស្រាវជ្រា
រាមាយណៈ
ត្រូវបានផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយរវាងពីស.វ.៦ទៅ៥មុនគ.ស.។

ទិដ្ឋភាពទូទៅខ្លះៗអំពីរឿងរាមកេរ្ដិ៍https://www.facebook.com/chenlamoncoeur/photos/pcb.2157099581175632/2157099504508973/?type=3&theater

Sunday, January 26, 2020

សន្និដ្ឋាន

សន្និដ្ឋាន
យោងតាមការវិភាគនិង បកស្រាយ វែកញែកខាងលើរួចមក យើងឃើញថា ទោះបីជារឿងអ្នកតា
ទឹកអ្នកតាភ្នំស្ថិតក្នុងប្រភេទទេវកថា ដែលកើតមានតាំងពីសម័យបុព្វកាល កំឡុងពេលប្រជាជនមាន
កម្រិត ពុំអាចបកស្រាយបាតុធម្មជាតិតាមបែបវិទ្យាសាស្ត្រនៅឡើយ។តែទោះបីជាយ៉ាងណា ក្នុងនាមជា
ផ្នែកមួយនៃអក្សរសិល្ប៍ប្រជាប្រិយ កើតចេញអំពីផ្នត់គំនិតរបស់ប្រជាជនតាមនិគមជនបទ ហើយត្រូវបាន
ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ តាមរយៈការនិទានប្រាប់តៗគ្នានោះ។ មិនត្រឹមតែប៉ុណ្ណោះ ការនិទាន
នោះរមែងប្រលាក់ជាប់នូវទំនៀមទម្លាប់ ប្រពៃណី សីលធម៌ និង ចរិយាសាស្ត្ររបស់ប្រជាជនខ្មែរគ្រប់
ស្រទាប់វណ្ណៈ។
ការសិក្សាទេវកថា នេះបានផ្តល់នូវតម្លៃជាគតិដ៏មហិមា ក៏ទោះបីជាវាស្ថិតក្នុងបុព្វកាលក៏ដោយ ក៏
វាបានឆ្លុះបញ្ចាំងពីតម្លៃអត្តសញ្ញាណជាតិមួយនៃស្រទាប់ប្រជាជនខ្មែរនាពេលបុរាណ។បើយើងងាក
ក្រឡេកមើលរឿង អ្នកតាទឹកអ្នកតាភ្នំនេះ បើយើងក្រឡេកមើលមួយភ្លេច យើងអាចសន្និដ្ឋានបានថា វា
គ្មានអ្វីអស្ចារ្យ គ្រាន់តែជាការបកស្រាយពីរឿងទឹកជំនន់ ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រសមហេតុផល
នោះឡើយ។ ការសន្និដ្ឋានបែបនេះ ហាក់បីដូចជា ទៅអង្គរវត្ត ហើយ តែមើលឬ អ៊ីចឹង វាមិនមែន
មើលពីតម្លៃនៃថ្មនោះទេ ពោលគឺមើលដើម្បីមើលប៉ុណ្ណោះ តែបើយើងសង្កេតមើលឲ្យកាន់តែជ្រៅចូល
ទៅក្នុងផ្ទៃរឿងនោះ យើងនឹងឃើញតម្លៃដ៏ពិសិដ្ឋដែលពន្លេចចេញតាមរយៈរឿង ព្រោះវាដិតដាមទៅដោយ
អត្តសញ្ញាណជាតិនៃតំបន់ប្រជាជននោះ។
ដូចនេះក្នុងនាមជាកុលបុត្រ កុលធីតា ជាអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ គប្បីខិតខំរិះរក
ស្វែងយល់ពីអត្ថន័យនៅក្នុងរឿងរបស់ខ្មែរ ដែលមានភាពសម្បូរ៍បែបនោះ ដើម្បីទាញយកពីគំនិត ទស្សនៈ
ប្រពៃណី នៃសិក្សាពីអតីតកាល
។កាលបើយើងដឹងអតីតកាល នាំឲ្យយើងស្គាល់ពីខ្លួនកាន់តែច្បាស់ ចៀស
រៀងអ្នកដទៃមកមាក់ងាយជាដើម។
៣.៣.៤. ប្រពៃណ៏លើកបណ្ណាការ
ការរៀបមង្គលការ
ជារឿងចាំបាច់របស់ប្រពៃណីនៃជនជាតិខ្មែរ។ការរៀបមង្គលការនេះ ពីសម័យ
មុនគេរៀបការដល់មួយអាទិត្យ បន្ទាប់មកនៅបីយប់បីថ្ងៃ មកទៀត ពីរថ្ងៃ និងបន្តរហូតដល់មួយថ្ងៃៗនៅ
ក្នុងទម្រង់អាពាហ៍ពិពាហ៍ខ្មែរនោះ មានពិធីជាច្រើនដែលពេលខ្លះមានលក្ខណៈស្មុគស្មាញ។ ក៏ទោះជា
យ៉ាងណាលំដាប់នៃពិធីនោះ សុទ្ធតែបង្កប់នូវទស្សនៈ និងប្រវត្តិនៃពិធីនីមួយៗទៅតាមជំនឿរបស់ខ្មែរ។
មុននឹងឈានដល់ការរៀបការគេត្រូវរៀបចំ មើល ពង្សខែឆ្នាំ ចូលចែចូវ គម្រប់បីដង ហើយចូល
ដល់ពិធីស្តីដណ្តឹង តែម្តង។ ក្នុងពិធីស្តីដណ្តឹងគេត្រូវរកអ្នកផ្លូវស្រីនាក់ ជាអ្នកកាន់ភស្តុភារបណ្ណាការទៅ
កាន់ផ្ទះកូនស្រី។ពិធីស្តីដណ្តឹងនេះ ត្រូវប្រារព្ធឡើងចំនួនបីដង ដែលទីមួយគេហៅថា ជើងរងទីមួយ លើកទី
ពីរគេហៅថា ស៊ិស្លាកន្សែង និងលើកទីបី គេហៅថា ស៊ីស្លាបញ្ជាប់ពាក្យៗយោងតាមទម្រង់ការបុរាណ
របស់ព្រះជ័យចេស្ការាមាឥសូរទ្រង់តែងទុក ការមកទាំងបីលើកនោះ គឺត្រូវតែភ្ជាប់នូវបណ្ណាការដែលមាន
ដូចជា ស្លា ១០០ដៃ ម្លូ ២០០ ត្របក ថ្នាំ ២៨ ដុំ ស្លាជ្វា ២៨ ដុំ ទៀន ១ ដុំ ស្រា ៤ស្លឹក របស់អំបាលនេះញែក
ដាក់រងឬតាក១គូៗបន្តមាន ចេកទុំ ២តោក អន្សម ២តោក នំគម ២ តឹក នំបង់ខ្លាញ់ ២ លោក នំកន្ត្រី ២
លោក នំក្រូច ២ តោក ព្រមទាំងបន្លែ៣មុខ រួមប្រមាណជា១កញ្ចោង នឹងអង្ករ ត្រី មាន់ ទា ទៀតតាមសម
រនេះជាការរៀបចំក្នុងបុរាណកាលប៉ុណ្ណោះ តែបច្ចុប្បន្នគេអាចបន្ថែមផ្លែឈើផ្សេងៗ របស់បញ្ចាំចិត្ត
មាស ប្រាក់ កែវកងពិទូរ្យសូរ្យកាន្ត ទំហ៊ូ អាវព្រែក ជួនកាលមានឆ័ត្រទៀតផង។
ត្រង់ចំណុចនេះ ក្នុងទេវកថា អ្នកតាទឹកអ្នកតាភ្នំ បានពន្លេចឡើងនូវពិធីជាមង្គលរបស់ខ្មែរគឺការនាំ
យកគ្រឿងបណ្ណាការមកស្តីដណ្តឹងនាងក្រមុំកូនតាយាយនោះ។ការបង្ហាញពីការលើបណ្ណាការនេអាចសធ្
យឃើញពីសម័យមុន មានការណែនាំស្តី ដណ្តឹង លើកជំនួន បណ្ណាកាវ ដរាបដូចសម័យបច្ចុប្បន្ន ដែលនៅ
តែបន្តប្រណិបត្តិ ថ្វីត្បិតជាការសង្ខេបបញ្ចូល
គ្នាក៏ដោយ។សរុបមក រឿងនេះបានឆ្លុះបង្ហាញឲ្យឃើញពីការ
គោរពប្រពៃណី ទំនៀមទម្លាប់ដ៏ផូផង់របស់ប្រជាជាតិខ្មែរ ព្រោះអក្សរសិល្ប៍ប្រជាប្រិយ ជាសមូហភាពអ្នក
និពន្ធដោយឆ្លងពីតំបន់ៗមួយទៅតំបន់ទូទាំងប្រទេស។
៣.២, តម្លៃអប់រំតាមរយៈរឿង អ្នកតាទឹកអ្នកតាភ្នំ
៣.២.១. ការបណ្តុះបញ្ញាស្មារតី
តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះ ទោះបីជាយើងគ្រប់គ្នាគិតថា វាជាការបង្កើតនូវទេវកថារឿង
មួយ កំឡុងពេលដែលប្រជាជននៅមានកម្រិតចំណេះដឹងនៅទាបក៏ដោយ តែផ្ទុយទៅវិញវាបានបណ្ដុះនូវ
ឆន្ទៈមួយក្នុងការចេះសហការគ្នាជាធ្លុងមួយ។ជាក់ស្តែងនៅពេលមានគ្រោះភ័យកើតឡើង ពោលគឺពេល
អ្នកតាទឹកបានសម្តែងឫទ្ធីរបស់ខ្លួនដោយបង្កើតបានជាទឹកជំនន់ បម្រុងនឹងពន្លឺចអ្នកទាំងពីរនាក់ប្តីប្រពន្ធ

ភាពសាមគ្គីគ្នានៃអ្នកភូមិ ចេញជួយទប់ទឹកនោះ បានយកជ័យជម្នះទៅលើអ្នកតាទឹកជាជោគជ័យ។ត្រង់
នេះហើយដែល បុព្វបុរសខ្មែរចង់បង្ហាញប្រាប់ពីកម្លាំងនៃភាពសាមគ្គីរមែងនាំមកនូវភាពជោគជ័យទៅលើ
បញ្ហាអ្វីមួយដែលយើងពើបប្រទះ។ក្នុងន័យនេះជាតិមួយ ឬកុលសម្ព័ន្ធមួយអាចនៅនឹងនឹងបាន ល្គឹកណា
ប្រជាពលរដ្ឋទាំងអស់គ្នាចេះសាមគ្គីគ្នាជាធ្លុងមួយនោះ ទើបជាតិនោះអាចរឹងមាំនឹងមានកេរ្តិ៍ឈ្មោះដរាប។
៣.២.២. ការបញ្ចុះតម្លៃសីលធម៌
តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះដែលបានបង្ហាញឲ្យឃើញ ពីចរិយាសាស្ត្រនៃកំលោះ
ទាំងឡាយ ដែលត្រូវគោរពប្រពៃណីឲ្យបានខ្ជាប់ខ្លួន ថ្លៃថ្នូរក្នុងសង្គម។ ជាក់ស្តែង នៅពេកដែលអ្នកតាទាំង
ពីរ ចង់បានកូនក្រមុំយាយតា គាត់ត្រូវចូលមកសាកសួរជាមួយដើម្បីដឹងចិត្ត លោកមេបាជាមុន។ផ្ទុយទៅ
វិញ ក៏ទោះបីជារឿងនេះស្ថិនៅសម័យបុព្វកាលក៏ពិតមែន តែយើងអាចឃើញថាសង្គមនោះគេចេះគោរព
គ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក។ មិនគ្រាន់តែ ខ្លួនជាអ្នកតា ដែលចាត់ទុកថាជាអ្នកមានអំណាចនោះ មក
តាបសង្កត់ទៅលើអ្នកតូចតាចនោះឡើយ។គាត់ទាំងពីរមិនបានបង្ខំឲ្យយាយតាឲ្យនោះឡើយ។ត្រង់នេះ
លោកចង់អប់រំទៅលើសីលធម៌ ក្នុងនាមជាមនុស្ស កុំបីប្រើអំណាចទៅគ្របដណ្តប់លើអ្នកទន់ខ្សោយ ត្រូវ
ធ្វើអ្វីមួយឲ្យមានតម្លាភាព និងរបៀបរៀបរយ។
ម្យ៉ាងវិញទៀត ជាគតិមួយដ៏សំខាន់ផងដែរនោះគឺ ការគោរពពាក្យ “សត្យ"។ ការឲ្យតម្លៃទៅលើ
ពាក្យសត្យ គឺស្មើនឹងការឲ្យតម្លៃទៅខ្លួនឯងៗមនុស្សដែលមានសីលធម៌ខ្ពស់ខ្ពស់តែងគោរពនូវពាក្យពិត
ជានិច្ច។មិនខុសពីរឿងដទៃទេវកថាដ៏មានប្រជាប្រិយភាពនេះ ក៏បានសង្កត់ធ្ងន់ទៅលើពាក្យសត្យផងដែ
រ។ តាមរយយាយតាទាំងពីរគាត់សុខចិត្ត គោរពទៅតាមពាក្យដែលបានសន្យាទុកនោះថា បើអ្នកណាយ
កបណ្ណាការបានមកដល់មុននោះ គាត់នឹងលើកកូនក្រមុំគាត់ឲ្យ។ នៅពេលអ្នកតាភ្នំឈ្នះ គាត់ ក៏ព្រម
ប្រគល់ឲ្យទៅតាត់ ដោយមិនមានសម្ពាធ ឬលំអៀងទៅខាងណាមួយ។
៣.២.៣. ការបណ្តុះស្មារតីសន្តិភាព
សន្តិភាព វាងាយស្រួលនិយាយតែវាពិបាកធ្វើណាស់។ តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះ ចង់ឲ្យ
យើងហ៊ានទទួលស្គាល់នូវលទ្ធផលដែលទទួលបាន។ ប្រសិនបើយើងទទួលយកនូវសេចក្តីសម្រេចនោះ
វាធ្វើឲ្យ ពុំមានហិង្សា ឬ ជម្លោះកើតឡើងនោះឡើយ។ ជាក់ស្តែង បើអ្នកតាទឹកទទួលយកលទ្ធផលនៃការ
ប្រកួត នោះជម្លោះជាមួយអ្នកតាភ្នំ នឹងអ្នកស្រុកក៏មិនមានដែរ។ សរុបមកការហ៊ានទទួលស្គាល់ កែតម្រូវនូវ
ចំណុចរបស់ខ្លួននោះធ្វើឲ្យកើតមាននៅក្តីសុខ និង សន្តិភាពទាំងផ្លូវកាយនឹងផ្លូវចិត្តទៀតផង។
៣.១. ទិដ្ឋភាពវប្បធម៌ឆ្លុះបញ្ចាំងតាមរយៈរឿង អ្នកតាទឹកអ្នកតាភ្នំ

៣.១.១. ជំនឿ

ទោះបីជាមានរឿងកើតឡើងនាសម័យបុព្វកាល នាពេលដែលប្រជាជនមានចំណេះដឹងនៅទាប
ក៏ដោយ តែប្រជាជនបានមានជំនឿក្នុងចិត្ត ដើម្បីគោរពប្រណិបត្តិរួចទៅហើយ។ យ៉ាងណាមិញនៅក្នុង
រឿងអ្នកតាទឹក អ្នកតាភ្នំនេះ បានស្តែងឲ្យឃើញពី ការគោរពជំនឿទៅលើអ្នកតាដែមានតាំងពីយូរយា
ណាស់មកហើយៗនៅពេលដែលនៅតាមព្រៃភ្នំ និគមជនបទកាលបើប្រជាជនដូប្រទះនឹងបញ្ហាអ្វី គ្រោះ
ធម្មជាតិឬជំងឺអ្វីមួយ គេតែងស្មានប្រហែលជាមានកម្លាំងក្រៅខ្លួនអ្វីមួយ អាចខឹងសម្បារ ដោយការប៉ះ
ពាល់ទៅលើគាត់ត្រង់ចំណុចណាមួយ បានជានាំឲ្យកើតមានការបន់ស្រន់ តាមដើមឈើ តាមដំបូកជាដើម
ដែលកើតទៅជាទីគោរពសក្ការៈដែលតែងនិយមហៅថា អ្នកតានេះឯង។

| មិនត្រឹមតែប៉ុណ្ណោះ ក្រៅតែអំពីជំនឿលើអ្នកតាថែរក្សា នៅលើធម្មជាតិដូចអ្នកតាទឹកអ្នកតាភ្នំនេះ
ខ្មែរក៏ច្រើនគោរពជឿអ្នកតាដែលយកមកអំពីដុំថ្ម មកធ្វើការតំណាង ទីតាំងរបស់អ្នកតាផងដែរ។ ត្រង់នេះ
ស្របនិងលទ្ធិសាសនាហិណ្ឌដែលពោរព បូជាព្រះសិវៈ ដែលមានឈ្មោះថា “គិរីស” ប្រែថាអ្នកម្ចាស់ស្រុក
ឬអ្នកដេកលើភ្នំ លទ្ធិទាំងពីរនេះបានរលាយចូលគ្នាហើយចេញពីពិធីទេវរាជនៅសម័យអង្គរ។ ពិធីទេវរាជ
ធ្វើឡើងនៅលើភ្នំគូលេន ដើម្បីអភិសេកស្តេចជាទេវាជឬអទិទេព។

ការនិយមគោរពជឿទៅលើអ្នកតានេះមានតាំងពីមុនពេលដែលពុទ្ធសាសនា និងព្រាហ្មណ៍
សាសនាដែលពួកឥណ្ឌានាំចូលមកដល់ទៀត ពោលគឺពេលនោះខ្មែរជាម្ចាស់ស្រុកមាននូវប្រពៃណីទំនៀម
ទម្លាប់រួចស្រេច និងមានការជឿលើកម្លាក្រៅខ្លួន កម្លាំងធម្មជាតិ ដែលគេហៅថា ជំនឿជីវចលនិយម។

ជារួមមកកាតាមរយៈរឿងនេះបានបង្ហាញពីការបកស្រាយទៅលើគ្រោះទឹកជំនន់ ដោយហេតុ
អ្នកតាទឹកមិនពេញចិត្តលើរឿងអ្វីមួយៗសមនឹងការគិតនេះ ប្រជាជននៅតាមនិគមជនបទ តែងប្រារព្ធពិធី
បុណ្យផ្សេងៗ ដើម្បីអង្វរកដល់អ្នកតា ដើម្បីជួយទំនប់បំរុងកុំឲ្យមានគ្រោះទឹកជំនន់ដូចនេះ។ការជឿលើ
អ្នកតានេះ បន្តជីវិតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ក៏ទោះបីជាបច្ចុប្បន្នប្រជាជនងាកទៅរក ការជឿលើពុទ្ធ
សាសនាក៏ដោយ តែគេក៏មិនបំបាត់ទៅលើជំនឿដើម ទាក់ទងនឹងអ្នកតានេះដែរ។រហូតដល់វិទ្យាស្ថានពុទ្ធ
សាសនបណ្ឌិត្យបានចងក្រងជាប្រជុំរឿងព្រេងខ្មែរស្ដី ពីប្រវត្តិអ្នកតា នៅភាគទី៨ ទៀតផង។ ជាក់ស្តែង
យើងនៅបន្សល់មានអ្នកតាជាច្រើន ដូចជា អ្នកតាក្រហមក អ្នកតាដំបងដែក អ្នកតាឃ្លាំងមឿង អ្នកតាមេស
អ្នកតាចាស់ស្រុក អ្នកតាភ្នំស្រង់ អ្នកតាដំបងគ្រញូង ជាដើម។
៣.១.២. ទស្សនៈមាតាធិបតេយ្យ
ជាការពិតណាស់ទៅ បើយើងងាកក្រឡេកទៅមើលពាក្យថា យេនឌ័រ គេឃើញត្រូវបាន
ប្រើនាទស្សវត្សរ៍ថ្មីៗនេះក៏ដោយ តែក្នុងផ្នត់គំនិតខ្មែរក៏បានឲ្យនូវតម្លៃស្តីពីយូរយាណាស់មកដែរ។ តាមរ
រឿង អ្នកតាទឹកអ្នកតាភ្នំនេះ តួអង្គកូនក្រមុំ យាយតា បានស្តែងឲ្យឃើញយ៉ាងប្រត្យក្សថា ការឲ្យតម្លៃស្
ត្រីជាធំនេះមានយូរណាស់មកហើយ។ ក្នុងចំណុចនេះ តាមខ្សែរឿងបានសឲ្យឃើញពីគោលគំនិតរបស់
ប្រជាជនខ្មែរ ដែលបានងាកចេញពីរបបត្វតិមនិយម ហើយងាកមកគោរព របបមាតាធិតេយ្យវិញ។ វាមិន
ខុសអ្វីពីប្រវត្តិសាស្ត្រដែលយើងបានឃើញជាក់ស្តែង ពីការគោរពមេនិយម ដោយហេតុតាមកំណត់ត្រា មេ
ដឹកនាំដំបូងនៃនគរខ្មែរជាស្ដី គឺព្រះនាង លីវយី ឬសោមា។ វាស្របទៅនឹងនិយមន័យទេវកថា ដែលកកើត
តាំងពីសម័យបុព្វកាល ដែលយើងអាចសន្និដ្ឋានបានថា ការប្រកាន់សមភាព ឬ មាតាធិបតេយ្យនេះ ប្រជា
ជនខ្មែរ មានគំនិតទទួលយកមេជាធំនេះ តាំងតែមុនពេលដែលអរិយធម៌ឥណ្ឌាចូលមកម្ល៉េះ។
ជារួមមកការគោរពនឹងឲ្យតម្លៃស្ត្រី អាចនិយាយបានថា មានតាំងពីយូរមកហើយដោយ
យោងតាមរយៈទេវកថា អ្នកតាទឹកអ្នកតាភ្នំនេះ ហើយស្របតាមទិដ្ឋភាពប្រវត្តិសាស្ត្រ ដោយការគោរពនូវ
សិទ្ធរបស់ស្ត្រី និងឲ្យតម្លៃទៅលើស្ត្រីជាធំៗ
៣.១.៣. ការរៀបចំទុកដាក់កូនចៅ
យើងតែងតែឮពីកំណាព្យមួយរបស់ អ្នកព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ លោកលើកឡើងថា “ធ្វើស្រែ
ឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលដៅសណ្ដាន
" ការដែលយាយតា ព្រមលើនេះមិនមែនលំៗនោះទេ
ពោលគាត់ទាំងពីរបានដាក់ខ្សែវាស់សមត្ថភាពរបស់អ្នកតាទាំងពីរមុននឹងប្រគល់កូនស្រីគាត់ទៅឲ្យ ។
ការវាស់ស្ទង់នេះ ពិតណាស់ថាវាស្រាលបន្តិច តែគំនិតនៃមនុស្សសម័យបុព្វកាល ជាការមួយពិបាកក្នុង
ការរៀបចំបណ្ណាការឲ្យទាន់ នឹងមុនគេ។ ទន្ទឹមនឹងនេះដែល កាលពីសម័យមុន ខ្មែរក៏បានវាស់ស្ទង់សមត្ថ
ភាពកូនប្រសារផងដែរតាមរយៈ ការមកឲ្យនៅបម្រើផ្ទះម្តាយក្មេកមួយឆ្នាំ ឬ បីខែនោះដើម្បី ស្វែងយល់ពី
កូនប្រសារអាចមានសមត្ថភាព រហ័សរហួន អាចថែក្សាកូនគាត់បានដែរឬទេៗមិននៅឆ្ងាយពីគ្នារឿងព្រេង
ខ្មែរមួយចំនួនក៏និយាយពីការទៅបម្រើនៅផ្ទះម្តាយក្មេក ដូចជារឿង ឪពុកក្មេករើសកូនប្រសារជាដើម។
ជារួមមកតួនាទីក្នុងការរើសកូនប្រសារ ជាកត្តាព្វកិច្ចមួយរបស់ម្តាយឪពុក ដែលត្រូវសង្កេតទៅលើ
ចរិតមារយាទអាកប្បកិរិយារបស់កូនប្រសារមុននឹងឱ្យកូនស្រីទៅរស់នៅជាមួយ។ គំនិតនេះត្រូវបានបន្ត
សុពលភាពមកដល់សម័យបច្ចុប្បន្នផងដែរ។

សិក្សារឿង អ្នកតាទឹកអ្នកតាភ្នំ

ជំពូក២

សិក្សារឿង អ្នកតាទឹកអ្នកតាភ្នំ
២.១. ទស្សនទានស្តីពីទេវកថានៅកម្ពុជា

២.១.១.ប្រវត្តិនៃការសិក្សាទេវកថា

ទេវកថាត្រូវបានចាត់ទុកជាផ្នែកមួយនៃអក្សរសិល្ប៍ប្រជាប្រិយ។ទេវកថា ត្រូវបានកើតឡើងតាំងពី
ពេលមនុស្សខ្មែរជំនាន់ដើមនាសម័យសង្គមបុព្វកាល ប្រកបរបររកស៊ីដោយពឹងផ្អែកទាំងស្រុងទៅលើធម្ម
ជាតិ ហើយបានប្រើប្រាស់កម្លាំងផ្ទាល់ខ្លួនក្នុងការចិញ្ចឹមជីវិតដោយបរបាញ់ នេសាទ ចំញ្ចឹមសត្វ និងដាំ
ដំណាំ។ នៅពេលមនុស្សពុំទាន់អាច ចេះកត់ត្រា បង្កើតអក្សរបាននោះ ការនិទានពីមាត់មួយទៅមាត់មួយ
ជាការពេញនិយមជាទីបំផុត។ខណៈពេលមនុស្សជួបទៅនឹងបញ្ហាអ្វីមួយ ពួកគេអាចត្រឹមតែពន្យល់ និង
បកស្រាយបញ្ហាធម្មជាតិទៅតាម មនោគតិរបស់ខ្លួនក្នុងការយល់ឃើញពីធម្មជាតិតែប៉ុណ្ណោះ។

ដូចដែរយើងបានដឹងស្រាប់ហើយ អក្សរសិល្ប៍ប្រជាប្រិយ ជាសមូហភាពនៃអ្នកនិពន្ធ ពេលជាការ
បន្តពីមាត់មួយទៅមាត់មួយ ពីតំបន់មួយទៅតំបន់មួយៗការរៀបចំចងក្រង_withដូចជាអក្សរ

ល្ប៍ប្រជាប្រិយ ត្រូវបានធ្វើឡើងនៅរវាងពាក់កណ្តាលទី២ នៃស.វ.ទី១៩ ដោយអ្នកប្រាជ្ញជនជាតិបារាំង
និងខ្មែរ។ស្ថិតក្នុងរបបអាណានិគមនិយបារាំង តំណាលកថាប្រជាប្រិយត្រូវបានប្រមូលចងក្រងដោយអ្នក
និពន្ធបារាំងមួយចំនួនធំដូចជាលោក អាយ ម៉ូនីញ៉េ(Aymer) ក្នុងស្នាដៃកម្រមួយ "Ly "Tvxtes Khmer's
Silv 878" តម្កល់ទុកនៅបណ្ណាល័យ EFEOនាទីក្រុងហាណូយ។ លោក អាដេម៉ាឡឺក្លែរ (Alier

cry) បានផ្សាយសៀវភៅ រឿងនិទាននិងរឿងព្រេងកម្ពុជា "Contes et Legendes du Cambodg) នាឆ្នាំ
១៤៥៥ ។លោក តេអុង (Cheon) បានបោះពុម្ពផ្សាយសៀវភៅ កំណត់សម្គាល់លើបទចម្រៀងកម្ពុជា) * Note
sur la Chas Cirbodgienne" ។ លោក អាបេ ហួសដុង (Abbe Guesdon)បានចង់ក្រងអត្ថបទតំណាល
កថា ប្រាំយ៉ាងវែងៗបោះពុម្ពផ្សាយនៅឆ្នាំ ១៩០០ប៉ុន្តែសៀវភៅនេះ មិនអាចបោះពុម្ពផ្សាយបាន។រីឯលោក
អូហ្គូស ថាវី (Aust Pavi) បានចងក្រងរឿងនិទានខ្នាតវែងប្រាំពីរ ដូចជារឿង កាកី មាយើង សង្ខសិល្ប៍
ជ័យ ខ្យងស័ង្ខ វរវង្ស សូរវង្ស រិទ្ធីសែនឬនាងពីរដណ្តប់ៗប៉ុន្តែគេយល់ថា វាមិនមែនជារឿងនិទាននោះទេ ជា
ស្នាដៃអក្សរសិល្ប៍បុរាណ ព្រោះមានអ្នកនិពន្ធច្បាស់លាស់។ លោក ល្វី ហ្វីណូ (Fin) បានសាកល្បង
ប្រមូលភាសិតខ្មែរមួយចំនួនចុះផ្សាយនៅក្នុងទស្សនាវដ្ដី ឥណ្ឌូចិន។ ឆ្នាំ១៩០៤។ កញ្ញា ស៊ុយសាន ការ
បឺឡេស (Madmiselle Suzanne Karpeles) អតីតនាយកវិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិត្យ បានប្រមូលមន្ត្រី
ខ្មែរធ្វើការជាមួយនាង និងអ្នកប្រាជ្ញខ្មែរមួយចំនួនបង្កើតទស្សនាវដ្តីកម្ពុជសុរិយា នៅឆ្នាំ១៩២៧ ក្នុងនោះចុះ
ផ្សាយតំណាលកថាមួយចំនួន។"

មកដល់ឆ្នាំ១៩៦៥ ទល់នឹងឆ្នាំ៩៧៥ គណៈកម្មការទំនៀមទម្លាប់ខ្មែរដែលមានសមាសភាពប្រាំបី
នាក់ដឹកនាំដោយលោក ចាប ពិន នៃវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យទទួលបន្ទុកចងក្រងឯកសារស្តីពីទំនៀម

” ពីរ , អក្សរសិល្ប៍ប្រជាប្រិយខ្មែរ ភ្នំពេញ «សមូហកម្ម ឥន យឿន ,b០១៣ ,ទំព័រ ២២។
១.២. ទស្សនៈទានស្តីពីអក្សរសិល្ប៍ប្រជាប្រិយ

១.២.១. បញ្ញាត្តិអក្សរសិល្ប៍ប្រជាប្រិយ

បញ្ញត្តិ “អក្សរសិល្ប៍ប្រជាប្រិយ (La L. I t t é r a t u re popul ni r c ) ត្រូវបានប្រើប្រាស់
ក្រោយថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៧៩ ។ ក្រោយពេលប្រទេសជាតិ ត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិ
បតេយ្យ បញ្ញាវន្តខ្មែរមួយចំនួនដែលនៅសេសសល់ពីការកាប់សម្លាប់យ៉ាងអមនុស្សធម៌ បានរួបរួមគ្នាបើក
ទ្វារជួយជំរុញដល់វិស័យអប់រំសិក្សាធិការជាតិឡើងវិញ ក្រោយពីរបបអមនុស្សធម៌នោះបានបំផ្លិចបំផ្លាញ
ទាំងស្រុងនូវខឿនអប់រំសិក្សាធិការជាតិ ។ ពេលនោះហើយ ដែលបញ្ញត្តិអក្សរសិល្ប៍ប្រជាប្រិយខ្មែរត្រូវ
បានអ្នកសិក្សាទ្រឹស្តីអក្សរសិល្ប៍ខ្មែរ លើកយកមកប្រើប្រាស់ ដើម្បីសម្រួលដល់ការញែកចែករវាងស្នាដៃ
អក្សរសិល្ប៍ដែលមានអ្នកតាក់តែងច្បាស់លាស់ មានសម័យកាលតាក់តែងហៅថាអក្សរសិល្ប៍សំណេរ
(ទាំងពាក្យរាយទាំងពាក្យកាព្យ) ទៅនឹងស្នាដៃមួយទៀតដែលគ្មានអ្នកនិពន្ធច្បាស់លាស់ ហើយមាន
អត្ថិភាពរីកចម្រើន កែច្នៃជាបន្តបន្ទាប់ ដោយសារការនិទានតៗគ្នាពីមាត់មួយទៅមាត់មួយ ពីសម័យកាល
មួយទៅសម័យកាលមួយ ពីភូមិស្រុកមួយទៅភូមិស្រុកមួយ ពីតំបន់មួយទៅតំបន់មួយ រហូតពាសពេញផ្ទៃ
ប្រទេស ដែលក្លាយទៅជាមានប្រជាប្រិយភាពយ៉ាងអស្ចារ្យ ហៅថាអក្សរសិល្ប៍ប្រជាប្រិយ ។

បញ្ញាត្តិអក្សរសិល្ប៍

១.១.១. បញ្ញាត្តិអក្សរសិល្ប៍

បញ្ញាត្តិនៃអក្សរសិល្ប៍ត្រូវបានឲ្យនិយមន័យទៅតាមគំនិត ទស្សនៈនៃលោកអ្នកប្រាជ្ញាទាំងឡាយ
ដែលយល់ឃើញទៅតាមបរិបទ នៃសង្គមដូចជាៈ

១.១.១.១. គាមលោកអ្នកប្រាជ្ញ កវីខ្មែរ
សម្តេចព្រះសង្ឃរាជជួន ណាត (១៨៨៣ ១៩៦៩) មានសង្ឃដីកាថា អក្សរសិល្ប៍មកពីអក្សរ និង
សិល្ប៍ ។ អក្សរមានន័យថា ស្នាមគំនូសមានរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ត្រាពាក្យសេចក្តី និងសម្តី
ទាំងពួងមិនចេះអស់។ សិល្ប៍ សំដៅដល់ការរចនាតាក់តែងដ៏វិចិត្រផ្សេងៗ ។ ម្យ៉ាងទៀតខ្មែរច្រើនហៅចំ
មន្តអាគមផ្សេងៗ ។

លោក កេង វ៉ាន់សាក់ (១៥២៥ ២០០៨) នៅក្នុង “ទិដ្ឋភាពខ្លះចំពោះអក្សរសិល្ប៍ខ្មែរ
" បានឲ្យនិយម
ន័យអក្សរសិល្ប៍នេះថា ៖ “អក្សរសិល្ប៍គឺជាវិទ្យាស្សង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាម
សង្គមនីមួយៗ និងដោយសិល្ប៍វិធី ។

លោកបណ្ឌិត ធរ សោ បានឲ្យនិយមន័យអក្សរសិល្ប៍ថា ៖ “អក្សរសិល្ប៍ គឺជាពាក្យបណ្ដៅ ពាក្យ
ពេចន៍ ឃ្លា ប្រយោគ

លោក លាង ហាប់អាន
, បានកំណត់និយមន័យនៃពាក្យអក្សរសិល្ប៍ថា ៖ “អក្សរសិល្ប៍ជាករសម្គាល់
អក្សរសាស្ត្រដែលទាក់ទងនឹងផ្នែកផ្សេងៗនៃការតែងនិពន្ធដូចជា សន្ទស្សន៍អក្សរសិល្ប៍ (ប្រភេទ)
ប្រលោមអក្សរសិល្ប៍ (មនោគតិ) នាដ្យកម្មអក្សរសិល្ប៍ ឧបទេសអក្សរសិល្ប៍ ឧបារម្ភអក្សរសិល្ប៍ និងសុន្ទរ
កថា ។

តាមគណៈកម្មការភាសាវិទ្យា និងអក្សរសិល្ប៍ បានកំណត់ថា “អក្សរសិល្ប៍ ជាផ្នែកមួយនៃអក្សរសា
ស្ត្រ ដែលអ្នកនិពន្ធលើកពីបញ្ហាមនុស្ស បញ្ហាសង្គមមកចោទនិងដោះស្រាយដោយប្រើសិល្ប៍វិធី ។

១.១.១.២. តាមលោកអ្នកប្រាជ្ញបស្ចិមប្រទេស

លោកហ្សង់ ប៉ូលសាត្រ (១៩០៥ ១៩៨០) បានបញ្ចេញទស្សនៈនៅក្នុងការកំណត់ន័យមន័យអក្សរ
សិល្ប៍នេះថា ៖ “អក្សរសិល្ប៍ គឺជាការបញ្ចេញមតិ យោបល់ គំនិត ទាក់ទងគ្នាដោយអារម្មណ៍ សញ្ចេតនា

ប្រភេទអក្សរសិល្ប៍

តាមរយៈពាក្យសម្តី ដែលសរសេរកត់ត្រារឿងរ៉ាវអំពីមនុស្ស ដើម្បីជាមធ្យោបាយសម្រាប់អនុវត្តសកម្មភាព
ផង និងសម្រាប់សម្តែងសិល្បៈផង” ។
ចំពោះលោកម៉ាក់ស៊ីម គ័រគី (១៨៦៨-១៩៣៦) បានឲ្យនិយមន័យស្តីពីអក្សរសិល្ប៍ថា ៖ “អក្សរ
សិល្ប៍ គឺជាមនុស្សវិទ្យា (ការសិក្សាពីមនុស្ស) ព្រោះមនុស្សដែលអក្សរសិល្ប៍បង្ហាញ និងឆ្លុះបញ្ចាំងជា
មនុស្សពេញលេញរស់រវើកមានជីវភាពផ្សារភ្ជាប់ទៅនឹងលក្ខណៈពិសេស និងទំនាក់ទំនងទាំងឡាយណា
របស់មនុស្សក្នុងតថភាពសង្គមជាក់ស្តែង ។
ឯលោក ម៉ាក្ស លេនីន វិញបានកំណត់ថា ៖ “អក្សរសិល្ប៍សិល្បៈ ជាមធ្យបាយដ៏ស្រួចស្រាវបំផុត
សម្រាប់យល់ដឹងពីតថភាពសង្គមជាក់ស្តែង និងជាកត្តាសំខាន់នៃជីវភាពសង្គម ។
ចំណែកលោក ឆនិធូវស្ពឺ បានកំណត់ថា ៖ “អក្សរសិល្ប៍ជាអាវុធសម្រាប់សង្គមនិងជាកម្រងឯក
សារនៃជីវិត- ។
ចំពោះលោក ស្ដង់ដាល (១៧៨៣ ១៨៨២) បានបញ្ជាក់ថា “អក្សរសិល្ប៍ជាកញ្ចក់ដែលដាក់តា

ជារួមមកវិញអក្សរសិល្ប៍គឺជាការសិក្សាអំពីផ្នត់គំនិត សកម្មភាព និងសង្គមមនុស្សទាំងមូលតាមរ
យៈពាក្យពេចន៍ដ៏មានសោភ័ណនិងអន្តរញាណដោយបង្កើតបានជាស្នាដៃអក្សរសិល្ប៍ជាច្រើនប្រភេទ ។
១.១.២. ប្រភេទអក្សរសិល្ប៍
គេឃើញថាមានទស្សនៈប្លែកៗគ្នាជាច្រើនស្តីពីការការបែងចែកប្រភេទអក្សរសិល្ប៍ ហើយយើងពុំ
អាចបែងចែកថាមួយណាខុសមួយណាត្រូវនោះឡើយ។ការបែងចែកប្រភេទអក្សរសិល្ប៍នេះមានលក្ខណៈ
ខុសប្លែកគ្នាទៅតាមមធ្យោបាយបង្ហាញការពិត ឬមតិទស្សនៈរបស់អ្នកនិពន្ធរៀងខ្លួន។
១.១.២.១. ទស្សនៈលោក Hern Beat
លោកបានបែងចែកអក្សរសិល្ប៍ជាពីរគឺ អក្សរសិល្ប៍ពាក្យកាព្យ និងអក្សរសិល្ប៍ពាក្យរាយ ។ ការ
បែងចែកនេះដោយពឹងផ្អែកទៅលើទស្សនៈពីរយ៉ាងគឺ ទម្រង់នៃការសម្តែងចេញនិងរបៀបខ្លឹមសារនៃការ
សម្តែងចេញ។
សេចក្តីផ្តើម
១, លំនាំបញ្ហានៃការស្រាវជ្រាវ
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនវប្បធម៌ចំណាស់មួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
ទាំងផ្នែក វប្បធម៌ ចម្លាក់ របាំ ព្រមទាំងអក្សរសិល្ប៍ត្រូវបានទទួលកិត្តិសព្ទរខ្ចីផងដែរ។ចប់ពីសម័យអង្គរ
មកកម្ពុជាបានធ្លាក់ចូលក្នុងវិបត្តិនៃសង្គ្រាមជម្លោះផ្ទៃក្នុងជារឿយៗ ដែលជាហេតុនាំឲ្យបាក់បែកផ្ទៃ
សាមគ្គីផ្ទៃក្នុង។ជាក់ស្ដែងក្នុងសម័យលង្វែកជាការឈឺចាប់បំផុតនៃប្រជាជាតិខ្មែរ ដែលកម្ពុជាបាន
បាត់បង់នូវសំណៅឯកសារ និងកវីអ្នកប្រាជ្យរបស់ខ្មែរទៅស្រុកសៀមអស់។ តមក ដែលគេគ្រប់គ្នា
ស្គាល់ថា ជាយុគមាសនៃអក្សរសិល្ប៍នោះគឺ សម័យឧដុង្គ។វណ្ណកម្មរក្សរសិល្ប៍ជាច្រើនត្រូវបាន
ប្រសូតឡើងក្រោមស្នាដៃនៃព្រះរាជវង្សានុវង្ស និងអ្នកប្រាជ្ញកវី យ៉ាងចំណានរបស់ខ្មែរ។ តែឯកសារ
មួយចំនួនក៏ត្រូវបានបំផ្លិចបំផ្លាញ ក្រោមជម្លោះ រវាងខ្មែរនិងខ្មែរ។តមកដល់សម័យអាណានិគមនិយម
បារាំង វិជ្ជាស្ថានពុទ្ធសាសន្យបណ្ឌិត្យ ត្រូវបានប្រសូតឡើងដោយ មានកញ្ញា ស៊ុយ ហ្សាន កាបើស
ជាអ្នកទទួលខុសត្រូវៗវិជ្ជាស្ថាននេះ មានភារៈត្រូវបានរៀបចំប្រមូល ចងក្រង ឯកសារ សាស្ត្រា ល្បែង
និងរឿងព្រេងនានា។ ជាភព្វសំណាង ក្រុមជំនុំទំនៀមទម្លាប់ខ្មែរដែលក្រោមការអភិបាលរបស់គាត់
បានរៀបចំចងក្រងនូវ រឿងព្រេងនិទានតាមនិគមជនបទមកចងក្រងជាឯកសារ
។បញ្ហាស្នាដៃជាលក្ខណៈ និទាននេះត្រូវបានប្រសិទ្ធនាមជា ប្រជុំរឿងព្រេងខ្មែរ មានចំនួន ៩ភាត។
យ៉ាងណាមិញអក្សរសិល្ប៍ប្រជាប្រិយជាមែកធាងដ៏ធំមួយដែលគ្របដណ្តប់ទៅរឿងព្រេង
នានា របាំ ល្បង ប្រជាប្រិយជាដើម។ ក្នុងនោះទេវកថា ជាផ្នែកមួយដែលចាស់ជាងគេនៅក្នុងមែកធាង
នៃតំណាលកថាប្រជាប្រិយ។ ការសិក្សាពីទេវកថានៅក្នុងសង្គមខ្មែរ ពុំសូវមាននោះឡើយ ដែលជា
ហេតុឲ្យយើងមិនដឹងពីវា នរវត្តសញ្ញាណនៃជាតិខ្មែរ។ ហេតុនេះទើបតម្រូវឲ្យមានការសិក្សាពីទេ
ថា នេះបានច្បាស់ទើបយើងអាចដឹងច្បាស់ពីអតីតកាលរបស់ខ្លួន។
២. ចំណោទបញ្ញា
រឿងទេវកថា គឺបានបង្កប់នូតម្លៃជាមហាសាលណាស់ ប្រសិនបើយើងព្យាយាមតាមដាន និង
មុខឲ្យកាន់តែជ្រៅនៅក្នុងបណ្តាសាច់ទេវកថាទាំងនោះ។ សម្រាប់ការស្រាវជ្រាវដ៏ស្តួចស្តើងដែលខ្ញុំ
លើកយកមកសិក្សានាពេលនេះ គ្រាន់តែចង់សឲ្យឃើញអំពី៖
+ តើទេវកថារឿង អ្នកតាទឹកអ្នកតាភ្នំនេះ បានឆ្លុះបញ្ចាំងអំពី ទិដ្ឋភាពវប្បធម៌អ្វីខ្លះ?
* តាមរយៈរឿងនេះដែរ តើបានផ្តល់តម្លៃអប់រំយ៉ាងណាខ្លះដល់ជននានុជន?
៣. គោលបំណងនៃការស្រាវជ្រាវ
ជាការពិតណាស់ អក្សរសិល្ប៍ប្រជាប្រិយ ជាប្រភេទអក្សរសិល្ប៍សំដី ដោយឆ្លងកាត់ការនិទានពី
មួយជំនាន់ទៅមួយជំនាន់ ឆ្លងកាត់តំបន់មួយៗទៅតំបន់មួយ ដែលជាហេតុវាបាន ជាប់ស្អិតទៅនឹងអត្ត
សញ្ញាណរបស់ជនជាតិខ្មែរតែម្តង។ក្នុងនោះ ទេវកថា ត្រូវបានគេគិតថា វាកើតឡើងតាំងពីសម័យបុព្វ