Sunday, January 26, 2020

៣.៣.៤. ប្រពៃណ៏លើកបណ្ណាការ
ការរៀបមង្គលការ
ជារឿងចាំបាច់របស់ប្រពៃណីនៃជនជាតិខ្មែរ។ការរៀបមង្គលការនេះ ពីសម័យ
មុនគេរៀបការដល់មួយអាទិត្យ បន្ទាប់មកនៅបីយប់បីថ្ងៃ មកទៀត ពីរថ្ងៃ និងបន្តរហូតដល់មួយថ្ងៃៗនៅ
ក្នុងទម្រង់អាពាហ៍ពិពាហ៍ខ្មែរនោះ មានពិធីជាច្រើនដែលពេលខ្លះមានលក្ខណៈស្មុគស្មាញ។ ក៏ទោះជា
យ៉ាងណាលំដាប់នៃពិធីនោះ សុទ្ធតែបង្កប់នូវទស្សនៈ និងប្រវត្តិនៃពិធីនីមួយៗទៅតាមជំនឿរបស់ខ្មែរ។
មុននឹងឈានដល់ការរៀបការគេត្រូវរៀបចំ មើល ពង្សខែឆ្នាំ ចូលចែចូវ គម្រប់បីដង ហើយចូល
ដល់ពិធីស្តីដណ្តឹង តែម្តង។ ក្នុងពិធីស្តីដណ្តឹងគេត្រូវរកអ្នកផ្លូវស្រីនាក់ ជាអ្នកកាន់ភស្តុភារបណ្ណាការទៅ
កាន់ផ្ទះកូនស្រី។ពិធីស្តីដណ្តឹងនេះ ត្រូវប្រារព្ធឡើងចំនួនបីដង ដែលទីមួយគេហៅថា ជើងរងទីមួយ លើកទី
ពីរគេហៅថា ស៊ិស្លាកន្សែង និងលើកទីបី គេហៅថា ស៊ីស្លាបញ្ជាប់ពាក្យៗយោងតាមទម្រង់ការបុរាណ
របស់ព្រះជ័យចេស្ការាមាឥសូរទ្រង់តែងទុក ការមកទាំងបីលើកនោះ គឺត្រូវតែភ្ជាប់នូវបណ្ណាការដែលមាន
ដូចជា ស្លា ១០០ដៃ ម្លូ ២០០ ត្របក ថ្នាំ ២៨ ដុំ ស្លាជ្វា ២៨ ដុំ ទៀន ១ ដុំ ស្រា ៤ស្លឹក របស់អំបាលនេះញែក
ដាក់រងឬតាក១គូៗបន្តមាន ចេកទុំ ២តោក អន្សម ២តោក នំគម ២ តឹក នំបង់ខ្លាញ់ ២ លោក នំកន្ត្រី ២
លោក នំក្រូច ២ តោក ព្រមទាំងបន្លែ៣មុខ រួមប្រមាណជា១កញ្ចោង នឹងអង្ករ ត្រី មាន់ ទា ទៀតតាមសម
រនេះជាការរៀបចំក្នុងបុរាណកាលប៉ុណ្ណោះ តែបច្ចុប្បន្នគេអាចបន្ថែមផ្លែឈើផ្សេងៗ របស់បញ្ចាំចិត្ត
មាស ប្រាក់ កែវកងពិទូរ្យសូរ្យកាន្ត ទំហ៊ូ អាវព្រែក ជួនកាលមានឆ័ត្រទៀតផង។
ត្រង់ចំណុចនេះ ក្នុងទេវកថា អ្នកតាទឹកអ្នកតាភ្នំ បានពន្លេចឡើងនូវពិធីជាមង្គលរបស់ខ្មែរគឺការនាំ
យកគ្រឿងបណ្ណាការមកស្តីដណ្តឹងនាងក្រមុំកូនតាយាយនោះ។ការបង្ហាញពីការលើបណ្ណាការនេអាចសធ្
យឃើញពីសម័យមុន មានការណែនាំស្តី ដណ្តឹង លើកជំនួន បណ្ណាកាវ ដរាបដូចសម័យបច្ចុប្បន្ន ដែលនៅ
តែបន្តប្រណិបត្តិ ថ្វីត្បិតជាការសង្ខេបបញ្ចូល
គ្នាក៏ដោយ។សរុបមក រឿងនេះបានឆ្លុះបង្ហាញឲ្យឃើញពីការ
គោរពប្រពៃណី ទំនៀមទម្លាប់ដ៏ផូផង់របស់ប្រជាជាតិខ្មែរ ព្រោះអក្សរសិល្ប៍ប្រជាប្រិយ ជាសមូហភាពអ្នក
និពន្ធដោយឆ្លងពីតំបន់ៗមួយទៅតំបន់ទូទាំងប្រទេស។
៣.២, តម្លៃអប់រំតាមរយៈរឿង អ្នកតាទឹកអ្នកតាភ្នំ
៣.២.១. ការបណ្តុះបញ្ញាស្មារតី
តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះ ទោះបីជាយើងគ្រប់គ្នាគិតថា វាជាការបង្កើតនូវទេវកថារឿង
មួយ កំឡុងពេលដែលប្រជាជននៅមានកម្រិតចំណេះដឹងនៅទាបក៏ដោយ តែផ្ទុយទៅវិញវាបានបណ្ដុះនូវ
ឆន្ទៈមួយក្នុងការចេះសហការគ្នាជាធ្លុងមួយ។ជាក់ស្តែងនៅពេលមានគ្រោះភ័យកើតឡើង ពោលគឺពេល
អ្នកតាទឹកបានសម្តែងឫទ្ធីរបស់ខ្លួនដោយបង្កើតបានជាទឹកជំនន់ បម្រុងនឹងពន្លឺចអ្នកទាំងពីរនាក់ប្តីប្រពន្ធ

ភាពសាមគ្គីគ្នានៃអ្នកភូមិ ចេញជួយទប់ទឹកនោះ បានយកជ័យជម្នះទៅលើអ្នកតាទឹកជាជោគជ័យ។ត្រង់
នេះហើយដែល បុព្វបុរសខ្មែរចង់បង្ហាញប្រាប់ពីកម្លាំងនៃភាពសាមគ្គីរមែងនាំមកនូវភាពជោគជ័យទៅលើ
បញ្ហាអ្វីមួយដែលយើងពើបប្រទះ។ក្នុងន័យនេះជាតិមួយ ឬកុលសម្ព័ន្ធមួយអាចនៅនឹងនឹងបាន ល្គឹកណា
ប្រជាពលរដ្ឋទាំងអស់គ្នាចេះសាមគ្គីគ្នាជាធ្លុងមួយនោះ ទើបជាតិនោះអាចរឹងមាំនឹងមានកេរ្តិ៍ឈ្មោះដរាប។
៣.២.២. ការបញ្ចុះតម្លៃសីលធម៌
តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះដែលបានបង្ហាញឲ្យឃើញ ពីចរិយាសាស្ត្រនៃកំលោះ
ទាំងឡាយ ដែលត្រូវគោរពប្រពៃណីឲ្យបានខ្ជាប់ខ្លួន ថ្លៃថ្នូរក្នុងសង្គម។ ជាក់ស្តែង នៅពេកដែលអ្នកតាទាំង
ពីរ ចង់បានកូនក្រមុំយាយតា គាត់ត្រូវចូលមកសាកសួរជាមួយដើម្បីដឹងចិត្ត លោកមេបាជាមុន។ផ្ទុយទៅ
វិញ ក៏ទោះបីជារឿងនេះស្ថិនៅសម័យបុព្វកាលក៏ពិតមែន តែយើងអាចឃើញថាសង្គមនោះគេចេះគោរព
គ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក។ មិនគ្រាន់តែ ខ្លួនជាអ្នកតា ដែលចាត់ទុកថាជាអ្នកមានអំណាចនោះ មក
តាបសង្កត់ទៅលើអ្នកតូចតាចនោះឡើយ។គាត់ទាំងពីរមិនបានបង្ខំឲ្យយាយតាឲ្យនោះឡើយ។ត្រង់នេះ
លោកចង់អប់រំទៅលើសីលធម៌ ក្នុងនាមជាមនុស្ស កុំបីប្រើអំណាចទៅគ្របដណ្តប់លើអ្នកទន់ខ្សោយ ត្រូវ
ធ្វើអ្វីមួយឲ្យមានតម្លាភាព និងរបៀបរៀបរយ។
ម្យ៉ាងវិញទៀត ជាគតិមួយដ៏សំខាន់ផងដែរនោះគឺ ការគោរពពាក្យ “សត្យ"។ ការឲ្យតម្លៃទៅលើ
ពាក្យសត្យ គឺស្មើនឹងការឲ្យតម្លៃទៅខ្លួនឯងៗមនុស្សដែលមានសីលធម៌ខ្ពស់ខ្ពស់តែងគោរពនូវពាក្យពិត
ជានិច្ច។មិនខុសពីរឿងដទៃទេវកថាដ៏មានប្រជាប្រិយភាពនេះ ក៏បានសង្កត់ធ្ងន់ទៅលើពាក្យសត្យផងដែ
រ។ តាមរយយាយតាទាំងពីរគាត់សុខចិត្ត គោរពទៅតាមពាក្យដែលបានសន្យាទុកនោះថា បើអ្នកណាយ
កបណ្ណាការបានមកដល់មុននោះ គាត់នឹងលើកកូនក្រមុំគាត់ឲ្យ។ នៅពេលអ្នកតាភ្នំឈ្នះ គាត់ ក៏ព្រម
ប្រគល់ឲ្យទៅតាត់ ដោយមិនមានសម្ពាធ ឬលំអៀងទៅខាងណាមួយ។
៣.២.៣. ការបណ្តុះស្មារតីសន្តិភាព
សន្តិភាព វាងាយស្រួលនិយាយតែវាពិបាកធ្វើណាស់។ តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះ ចង់ឲ្យ
យើងហ៊ានទទួលស្គាល់នូវលទ្ធផលដែលទទួលបាន។ ប្រសិនបើយើងទទួលយកនូវសេចក្តីសម្រេចនោះ
វាធ្វើឲ្យ ពុំមានហិង្សា ឬ ជម្លោះកើតឡើងនោះឡើយ។ ជាក់ស្តែង បើអ្នកតាទឹកទទួលយកលទ្ធផលនៃការ
ប្រកួត នោះជម្លោះជាមួយអ្នកតាភ្នំ នឹងអ្នកស្រុកក៏មិនមានដែរ។ សរុបមកការហ៊ានទទួលស្គាល់ កែតម្រូវនូវ
ចំណុចរបស់ខ្លួននោះធ្វើឲ្យកើតមាននៅក្តីសុខ និង សន្តិភាពទាំងផ្លូវកាយនឹងផ្លូវចិត្តទៀតផង។

No comments:

Post a Comment