Sunday, January 26, 2020

១.២. ទស្សនៈទានស្តីពីអក្សរសិល្ប៍ប្រជាប្រិយ

១.២.១. បញ្ញាត្តិអក្សរសិល្ប៍ប្រជាប្រិយ

បញ្ញត្តិ “អក្សរសិល្ប៍ប្រជាប្រិយ (La L. I t t é r a t u re popul ni r c ) ត្រូវបានប្រើប្រាស់
ក្រោយថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៧៩ ។ ក្រោយពេលប្រទេសជាតិ ត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិ
បតេយ្យ បញ្ញាវន្តខ្មែរមួយចំនួនដែលនៅសេសសល់ពីការកាប់សម្លាប់យ៉ាងអមនុស្សធម៌ បានរួបរួមគ្នាបើក
ទ្វារជួយជំរុញដល់វិស័យអប់រំសិក្សាធិការជាតិឡើងវិញ ក្រោយពីរបបអមនុស្សធម៌នោះបានបំផ្លិចបំផ្លាញ
ទាំងស្រុងនូវខឿនអប់រំសិក្សាធិការជាតិ ។ ពេលនោះហើយ ដែលបញ្ញត្តិអក្សរសិល្ប៍ប្រជាប្រិយខ្មែរត្រូវ
បានអ្នកសិក្សាទ្រឹស្តីអក្សរសិល្ប៍ខ្មែរ លើកយកមកប្រើប្រាស់ ដើម្បីសម្រួលដល់ការញែកចែករវាងស្នាដៃ
អក្សរសិល្ប៍ដែលមានអ្នកតាក់តែងច្បាស់លាស់ មានសម័យកាលតាក់តែងហៅថាអក្សរសិល្ប៍សំណេរ
(ទាំងពាក្យរាយទាំងពាក្យកាព្យ) ទៅនឹងស្នាដៃមួយទៀតដែលគ្មានអ្នកនិពន្ធច្បាស់លាស់ ហើយមាន
អត្ថិភាពរីកចម្រើន កែច្នៃជាបន្តបន្ទាប់ ដោយសារការនិទានតៗគ្នាពីមាត់មួយទៅមាត់មួយ ពីសម័យកាល
មួយទៅសម័យកាលមួយ ពីភូមិស្រុកមួយទៅភូមិស្រុកមួយ ពីតំបន់មួយទៅតំបន់មួយ រហូតពាសពេញផ្ទៃ
ប្រទេស ដែលក្លាយទៅជាមានប្រជាប្រិយភាពយ៉ាងអស្ចារ្យ ហៅថាអក្សរសិល្ប៍ប្រជាប្រិយ ។

No comments:

Post a Comment