៣.១. ទិដ្ឋភាពវប្បធម៌ឆ្លុះបញ្ចាំងតាមរយៈរឿង អ្នកតាទឹកអ្នកតាភ្នំ
៣.១.១. ជំនឿ
ទោះបីជាមានរឿងកើតឡើងនាសម័យបុព្វកាល នាពេលដែលប្រជាជនមានចំណេះដឹងនៅទាប
ក៏ដោយ តែប្រជាជនបានមានជំនឿក្នុងចិត្ត ដើម្បីគោរពប្រណិបត្តិរួចទៅហើយ។ យ៉ាងណាមិញនៅក្នុង
រឿងអ្នកតាទឹក អ្នកតាភ្នំនេះ បានស្តែងឲ្យឃើញពី ការគោរពជំនឿទៅលើអ្នកតាដែមានតាំងពីយូរយា
ណាស់មកហើយៗនៅពេលដែលនៅតាមព្រៃភ្នំ និគមជនបទកាលបើប្រជាជនដូប្រទះនឹងបញ្ហាអ្វី គ្រោះ
ធម្មជាតិឬជំងឺអ្វីមួយ គេតែងស្មានប្រហែលជាមានកម្លាំងក្រៅខ្លួនអ្វីមួយ អាចខឹងសម្បារ ដោយការប៉ះ
ពាល់ទៅលើគាត់ត្រង់ចំណុចណាមួយ បានជានាំឲ្យកើតមានការបន់ស្រន់ តាមដើមឈើ តាមដំបូកជាដើម
ដែលកើតទៅជាទីគោរពសក្ការៈដែលតែងនិយមហៅថា អ្នកតានេះឯង។
| មិនត្រឹមតែប៉ុណ្ណោះ ក្រៅតែអំពីជំនឿលើអ្នកតាថែរក្សា នៅលើធម្មជាតិដូចអ្នកតាទឹកអ្នកតាភ្នំនេះ
ខ្មែរក៏ច្រើនគោរពជឿអ្នកតាដែលយកមកអំពីដុំថ្ម មកធ្វើការតំណាង ទីតាំងរបស់អ្នកតាផងដែរ។ ត្រង់នេះ
ស្របនិងលទ្ធិសាសនាហិណ្ឌដែលពោរព បូជាព្រះសិវៈ ដែលមានឈ្មោះថា “គិរីស” ប្រែថាអ្នកម្ចាស់ស្រុក
ឬអ្នកដេកលើភ្នំ លទ្ធិទាំងពីរនេះបានរលាយចូលគ្នាហើយចេញពីពិធីទេវរាជនៅសម័យអង្គរ។ ពិធីទេវរាជ
ធ្វើឡើងនៅលើភ្នំគូលេន ដើម្បីអភិសេកស្តេចជាទេវាជឬអទិទេព។
ការនិយមគោរពជឿទៅលើអ្នកតានេះមានតាំងពីមុនពេលដែលពុទ្ធសាសនា និងព្រាហ្មណ៍
សាសនាដែលពួកឥណ្ឌានាំចូលមកដល់ទៀត ពោលគឺពេលនោះខ្មែរជាម្ចាស់ស្រុកមាននូវប្រពៃណីទំនៀម
ទម្លាប់រួចស្រេច និងមានការជឿលើកម្លាក្រៅខ្លួន កម្លាំងធម្មជាតិ ដែលគេហៅថា ជំនឿជីវចលនិយម។
ជារួមមកកាតាមរយៈរឿងនេះបានបង្ហាញពីការបកស្រាយទៅលើគ្រោះទឹកជំនន់ ដោយហេតុ
អ្នកតាទឹកមិនពេញចិត្តលើរឿងអ្វីមួយៗសមនឹងការគិតនេះ ប្រជាជននៅតាមនិគមជនបទ តែងប្រារព្ធពិធី
បុណ្យផ្សេងៗ ដើម្បីអង្វរកដល់អ្នកតា ដើម្បីជួយទំនប់បំរុងកុំឲ្យមានគ្រោះទឹកជំនន់ដូចនេះ។ការជឿលើ
អ្នកតានេះ បន្តជីវិតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ក៏ទោះបីជាបច្ចុប្បន្នប្រជាជនងាកទៅរក ការជឿលើពុទ្ធ
សាសនាក៏ដោយ តែគេក៏មិនបំបាត់ទៅលើជំនឿដើម ទាក់ទងនឹងអ្នកតានេះដែរ។រហូតដល់វិទ្យាស្ថានពុទ្ធ
សាសនបណ្ឌិត្យបានចងក្រងជាប្រជុំរឿងព្រេងខ្មែរស្ដី ពីប្រវត្តិអ្នកតា នៅភាគទី៨ ទៀតផង។ ជាក់ស្តែង
យើងនៅបន្សល់មានអ្នកតាជាច្រើន ដូចជា អ្នកតាក្រហមក អ្នកតាដំបងដែក អ្នកតាឃ្លាំងមឿង អ្នកតាមេស
អ្នកតាចាស់ស្រុក អ្នកតាភ្នំស្រង់ អ្នកតាដំបងគ្រញូង ជាដើម។
៣.១.២. ទស្សនៈមាតាធិបតេយ្យ
ជាការពិតណាស់ទៅ បើយើងងាកក្រឡេកទៅមើលពាក្យថា យេនឌ័រ គេឃើញត្រូវបាន
ប្រើនាទស្សវត្សរ៍ថ្មីៗនេះក៏ដោយ តែក្នុងផ្នត់គំនិតខ្មែរក៏បានឲ្យនូវតម្លៃស្តីពីយូរយាណាស់មកដែរ។ តាមរ
រឿង អ្នកតាទឹកអ្នកតាភ្នំនេះ តួអង្គកូនក្រមុំ យាយតា បានស្តែងឲ្យឃើញយ៉ាងប្រត្យក្សថា ការឲ្យតម្លៃស្
ត្រីជាធំនេះមានយូរណាស់មកហើយ។ ក្នុងចំណុចនេះ តាមខ្សែរឿងបានសឲ្យឃើញពីគោលគំនិតរបស់
ប្រជាជនខ្មែរ ដែលបានងាកចេញពីរបបត្វតិមនិយម ហើយងាកមកគោរព របបមាតាធិតេយ្យវិញ។ វាមិន
ខុសអ្វីពីប្រវត្តិសាស្ត្រដែលយើងបានឃើញជាក់ស្តែង ពីការគោរពមេនិយម ដោយហេតុតាមកំណត់ត្រា មេ
ដឹកនាំដំបូងនៃនគរខ្មែរជាស្ដី គឺព្រះនាង លីវយី ឬសោមា។ វាស្របទៅនឹងនិយមន័យទេវកថា ដែលកកើត
តាំងពីសម័យបុព្វកាល ដែលយើងអាចសន្និដ្ឋានបានថា ការប្រកាន់សមភាព ឬ មាតាធិបតេយ្យនេះ ប្រជា
ជនខ្មែរ មានគំនិតទទួលយកមេជាធំនេះ តាំងតែមុនពេលដែលអរិយធម៌ឥណ្ឌាចូលមកម្ល៉េះ។
ជារួមមកការគោរពនឹងឲ្យតម្លៃស្ត្រី អាចនិយាយបានថា មានតាំងពីយូរមកហើយដោយ
យោងតាមរយៈទេវកថា អ្នកតាទឹកអ្នកតាភ្នំនេះ ហើយស្របតាមទិដ្ឋភាពប្រវត្តិសាស្ត្រ ដោយការគោរពនូវ
សិទ្ធរបស់ស្ត្រី និងឲ្យតម្លៃទៅលើស្ត្រីជាធំៗ
៣.១.៣. ការរៀបចំទុកដាក់កូនចៅ
យើងតែងតែឮពីកំណាព្យមួយរបស់ អ្នកព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ លោកលើកឡើងថា “ធ្វើស្រែ
ឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលដៅសណ្ដាន
" ការដែលយាយតា ព្រមលើនេះមិនមែនលំៗនោះទេ
ពោលគាត់ទាំងពីរបានដាក់ខ្សែវាស់សមត្ថភាពរបស់អ្នកតាទាំងពីរមុននឹងប្រគល់កូនស្រីគាត់ទៅឲ្យ ។
ការវាស់ស្ទង់នេះ ពិតណាស់ថាវាស្រាលបន្តិច តែគំនិតនៃមនុស្សសម័យបុព្វកាល ជាការមួយពិបាកក្នុង
ការរៀបចំបណ្ណាការឲ្យទាន់ នឹងមុនគេ។ ទន្ទឹមនឹងនេះដែល កាលពីសម័យមុន ខ្មែរក៏បានវាស់ស្ទង់សមត្ថ
ភាពកូនប្រសារផងដែរតាមរយៈ ការមកឲ្យនៅបម្រើផ្ទះម្តាយក្មេកមួយឆ្នាំ ឬ បីខែនោះដើម្បី ស្វែងយល់ពី
កូនប្រសារអាចមានសមត្ថភាព រហ័សរហួន អាចថែក្សាកូនគាត់បានដែរឬទេៗមិននៅឆ្ងាយពីគ្នារឿងព្រេង
ខ្មែរមួយចំនួនក៏និយាយពីការទៅបម្រើនៅផ្ទះម្តាយក្មេក ដូចជារឿង ឪពុកក្មេករើសកូនប្រសារជាដើម។
ជារួមមកតួនាទីក្នុងការរើសកូនប្រសារ ជាកត្តាព្វកិច្ចមួយរបស់ម្តាយឪពុក ដែលត្រូវសង្កេតទៅលើ
ចរិតមារយាទអាកប្បកិរិយារបស់កូនប្រសារមុននឹងឱ្យកូនស្រីទៅរស់នៅជាមួយ។ គំនិតនេះត្រូវបានបន្ត
សុពលភាពមកដល់សម័យបច្ចុប្បន្នផងដែរ។
No comments:
Post a Comment