Sunday, January 26, 2020

សន្និដ្ឋាន

សន្និដ្ឋាន
យោងតាមការវិភាគនិង បកស្រាយ វែកញែកខាងលើរួចមក យើងឃើញថា ទោះបីជារឿងអ្នកតា
ទឹកអ្នកតាភ្នំស្ថិតក្នុងប្រភេទទេវកថា ដែលកើតមានតាំងពីសម័យបុព្វកាល កំឡុងពេលប្រជាជនមាន
កម្រិត ពុំអាចបកស្រាយបាតុធម្មជាតិតាមបែបវិទ្យាសាស្ត្រនៅឡើយ។តែទោះបីជាយ៉ាងណា ក្នុងនាមជា
ផ្នែកមួយនៃអក្សរសិល្ប៍ប្រជាប្រិយ កើតចេញអំពីផ្នត់គំនិតរបស់ប្រជាជនតាមនិគមជនបទ ហើយត្រូវបាន
ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ តាមរយៈការនិទានប្រាប់តៗគ្នានោះ។ មិនត្រឹមតែប៉ុណ្ណោះ ការនិទាន
នោះរមែងប្រលាក់ជាប់នូវទំនៀមទម្លាប់ ប្រពៃណី សីលធម៌ និង ចរិយាសាស្ត្ររបស់ប្រជាជនខ្មែរគ្រប់
ស្រទាប់វណ្ណៈ។
ការសិក្សាទេវកថា នេះបានផ្តល់នូវតម្លៃជាគតិដ៏មហិមា ក៏ទោះបីជាវាស្ថិតក្នុងបុព្វកាលក៏ដោយ ក៏
វាបានឆ្លុះបញ្ចាំងពីតម្លៃអត្តសញ្ញាណជាតិមួយនៃស្រទាប់ប្រជាជនខ្មែរនាពេលបុរាណ។បើយើងងាក
ក្រឡេកមើលរឿង អ្នកតាទឹកអ្នកតាភ្នំនេះ បើយើងក្រឡេកមើលមួយភ្លេច យើងអាចសន្និដ្ឋានបានថា វា
គ្មានអ្វីអស្ចារ្យ គ្រាន់តែជាការបកស្រាយពីរឿងទឹកជំនន់ ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រសមហេតុផល
នោះឡើយ។ ការសន្និដ្ឋានបែបនេះ ហាក់បីដូចជា ទៅអង្គរវត្ត ហើយ តែមើលឬ អ៊ីចឹង វាមិនមែន
មើលពីតម្លៃនៃថ្មនោះទេ ពោលគឺមើលដើម្បីមើលប៉ុណ្ណោះ តែបើយើងសង្កេតមើលឲ្យកាន់តែជ្រៅចូល
ទៅក្នុងផ្ទៃរឿងនោះ យើងនឹងឃើញតម្លៃដ៏ពិសិដ្ឋដែលពន្លេចចេញតាមរយៈរឿង ព្រោះវាដិតដាមទៅដោយ
អត្តសញ្ញាណជាតិនៃតំបន់ប្រជាជននោះ។
ដូចនេះក្នុងនាមជាកុលបុត្រ កុលធីតា ជាអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ គប្បីខិតខំរិះរក
ស្វែងយល់ពីអត្ថន័យនៅក្នុងរឿងរបស់ខ្មែរ ដែលមានភាពសម្បូរ៍បែបនោះ ដើម្បីទាញយកពីគំនិត ទស្សនៈ
ប្រពៃណី នៃសិក្សាពីអតីតកាល
។កាលបើយើងដឹងអតីតកាល នាំឲ្យយើងស្គាល់ពីខ្លួនកាន់តែច្បាស់ ចៀស
រៀងអ្នកដទៃមកមាក់ងាយជាដើម។
៣.៣.៤. ប្រពៃណ៏លើកបណ្ណាការ
ការរៀបមង្គលការ
ជារឿងចាំបាច់របស់ប្រពៃណីនៃជនជាតិខ្មែរ។ការរៀបមង្គលការនេះ ពីសម័យ
មុនគេរៀបការដល់មួយអាទិត្យ បន្ទាប់មកនៅបីយប់បីថ្ងៃ មកទៀត ពីរថ្ងៃ និងបន្តរហូតដល់មួយថ្ងៃៗនៅ
ក្នុងទម្រង់អាពាហ៍ពិពាហ៍ខ្មែរនោះ មានពិធីជាច្រើនដែលពេលខ្លះមានលក្ខណៈស្មុគស្មាញ។ ក៏ទោះជា
យ៉ាងណាលំដាប់នៃពិធីនោះ សុទ្ធតែបង្កប់នូវទស្សនៈ និងប្រវត្តិនៃពិធីនីមួយៗទៅតាមជំនឿរបស់ខ្មែរ។
មុននឹងឈានដល់ការរៀបការគេត្រូវរៀបចំ មើល ពង្សខែឆ្នាំ ចូលចែចូវ គម្រប់បីដង ហើយចូល
ដល់ពិធីស្តីដណ្តឹង តែម្តង។ ក្នុងពិធីស្តីដណ្តឹងគេត្រូវរកអ្នកផ្លូវស្រីនាក់ ជាអ្នកកាន់ភស្តុភារបណ្ណាការទៅ
កាន់ផ្ទះកូនស្រី។ពិធីស្តីដណ្តឹងនេះ ត្រូវប្រារព្ធឡើងចំនួនបីដង ដែលទីមួយគេហៅថា ជើងរងទីមួយ លើកទី
ពីរគេហៅថា ស៊ិស្លាកន្សែង និងលើកទីបី គេហៅថា ស៊ីស្លាបញ្ជាប់ពាក្យៗយោងតាមទម្រង់ការបុរាណ
របស់ព្រះជ័យចេស្ការាមាឥសូរទ្រង់តែងទុក ការមកទាំងបីលើកនោះ គឺត្រូវតែភ្ជាប់នូវបណ្ណាការដែលមាន
ដូចជា ស្លា ១០០ដៃ ម្លូ ២០០ ត្របក ថ្នាំ ២៨ ដុំ ស្លាជ្វា ២៨ ដុំ ទៀន ១ ដុំ ស្រា ៤ស្លឹក របស់អំបាលនេះញែក
ដាក់រងឬតាក១គូៗបន្តមាន ចេកទុំ ២តោក អន្សម ២តោក នំគម ២ តឹក នំបង់ខ្លាញ់ ២ លោក នំកន្ត្រី ២
លោក នំក្រូច ២ តោក ព្រមទាំងបន្លែ៣មុខ រួមប្រមាណជា១កញ្ចោង នឹងអង្ករ ត្រី មាន់ ទា ទៀតតាមសម
រនេះជាការរៀបចំក្នុងបុរាណកាលប៉ុណ្ណោះ តែបច្ចុប្បន្នគេអាចបន្ថែមផ្លែឈើផ្សេងៗ របស់បញ្ចាំចិត្ត
មាស ប្រាក់ កែវកងពិទូរ្យសូរ្យកាន្ត ទំហ៊ូ អាវព្រែក ជួនកាលមានឆ័ត្រទៀតផង។
ត្រង់ចំណុចនេះ ក្នុងទេវកថា អ្នកតាទឹកអ្នកតាភ្នំ បានពន្លេចឡើងនូវពិធីជាមង្គលរបស់ខ្មែរគឺការនាំ
យកគ្រឿងបណ្ណាការមកស្តីដណ្តឹងនាងក្រមុំកូនតាយាយនោះ។ការបង្ហាញពីការលើបណ្ណាការនេអាចសធ្
យឃើញពីសម័យមុន មានការណែនាំស្តី ដណ្តឹង លើកជំនួន បណ្ណាកាវ ដរាបដូចសម័យបច្ចុប្បន្ន ដែលនៅ
តែបន្តប្រណិបត្តិ ថ្វីត្បិតជាការសង្ខេបបញ្ចូល
គ្នាក៏ដោយ។សរុបមក រឿងនេះបានឆ្លុះបង្ហាញឲ្យឃើញពីការ
គោរពប្រពៃណី ទំនៀមទម្លាប់ដ៏ផូផង់របស់ប្រជាជាតិខ្មែរ ព្រោះអក្សរសិល្ប៍ប្រជាប្រិយ ជាសមូហភាពអ្នក
និពន្ធដោយឆ្លងពីតំបន់ៗមួយទៅតំបន់ទូទាំងប្រទេស។
៣.២, តម្លៃអប់រំតាមរយៈរឿង អ្នកតាទឹកអ្នកតាភ្នំ
៣.២.១. ការបណ្តុះបញ្ញាស្មារតី
តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះ ទោះបីជាយើងគ្រប់គ្នាគិតថា វាជាការបង្កើតនូវទេវកថារឿង
មួយ កំឡុងពេលដែលប្រជាជននៅមានកម្រិតចំណេះដឹងនៅទាបក៏ដោយ តែផ្ទុយទៅវិញវាបានបណ្ដុះនូវ
ឆន្ទៈមួយក្នុងការចេះសហការគ្នាជាធ្លុងមួយ។ជាក់ស្តែងនៅពេលមានគ្រោះភ័យកើតឡើង ពោលគឺពេល
អ្នកតាទឹកបានសម្តែងឫទ្ធីរបស់ខ្លួនដោយបង្កើតបានជាទឹកជំនន់ បម្រុងនឹងពន្លឺចអ្នកទាំងពីរនាក់ប្តីប្រពន្ធ

ភាពសាមគ្គីគ្នានៃអ្នកភូមិ ចេញជួយទប់ទឹកនោះ បានយកជ័យជម្នះទៅលើអ្នកតាទឹកជាជោគជ័យ។ត្រង់
នេះហើយដែល បុព្វបុរសខ្មែរចង់បង្ហាញប្រាប់ពីកម្លាំងនៃភាពសាមគ្គីរមែងនាំមកនូវភាពជោគជ័យទៅលើ
បញ្ហាអ្វីមួយដែលយើងពើបប្រទះ។ក្នុងន័យនេះជាតិមួយ ឬកុលសម្ព័ន្ធមួយអាចនៅនឹងនឹងបាន ល្គឹកណា
ប្រជាពលរដ្ឋទាំងអស់គ្នាចេះសាមគ្គីគ្នាជាធ្លុងមួយនោះ ទើបជាតិនោះអាចរឹងមាំនឹងមានកេរ្តិ៍ឈ្មោះដរាប។
៣.២.២. ការបញ្ចុះតម្លៃសីលធម៌
តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះដែលបានបង្ហាញឲ្យឃើញ ពីចរិយាសាស្ត្រនៃកំលោះ
ទាំងឡាយ ដែលត្រូវគោរពប្រពៃណីឲ្យបានខ្ជាប់ខ្លួន ថ្លៃថ្នូរក្នុងសង្គម។ ជាក់ស្តែង នៅពេកដែលអ្នកតាទាំង
ពីរ ចង់បានកូនក្រមុំយាយតា គាត់ត្រូវចូលមកសាកសួរជាមួយដើម្បីដឹងចិត្ត លោកមេបាជាមុន។ផ្ទុយទៅ
វិញ ក៏ទោះបីជារឿងនេះស្ថិនៅសម័យបុព្វកាលក៏ពិតមែន តែយើងអាចឃើញថាសង្គមនោះគេចេះគោរព
គ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក។ មិនគ្រាន់តែ ខ្លួនជាអ្នកតា ដែលចាត់ទុកថាជាអ្នកមានអំណាចនោះ មក
តាបសង្កត់ទៅលើអ្នកតូចតាចនោះឡើយ។គាត់ទាំងពីរមិនបានបង្ខំឲ្យយាយតាឲ្យនោះឡើយ។ត្រង់នេះ
លោកចង់អប់រំទៅលើសីលធម៌ ក្នុងនាមជាមនុស្ស កុំបីប្រើអំណាចទៅគ្របដណ្តប់លើអ្នកទន់ខ្សោយ ត្រូវ
ធ្វើអ្វីមួយឲ្យមានតម្លាភាព និងរបៀបរៀបរយ។
ម្យ៉ាងវិញទៀត ជាគតិមួយដ៏សំខាន់ផងដែរនោះគឺ ការគោរពពាក្យ “សត្យ"។ ការឲ្យតម្លៃទៅលើ
ពាក្យសត្យ គឺស្មើនឹងការឲ្យតម្លៃទៅខ្លួនឯងៗមនុស្សដែលមានសីលធម៌ខ្ពស់ខ្ពស់តែងគោរពនូវពាក្យពិត
ជានិច្ច។មិនខុសពីរឿងដទៃទេវកថាដ៏មានប្រជាប្រិយភាពនេះ ក៏បានសង្កត់ធ្ងន់ទៅលើពាក្យសត្យផងដែ
រ។ តាមរយយាយតាទាំងពីរគាត់សុខចិត្ត គោរពទៅតាមពាក្យដែលបានសន្យាទុកនោះថា បើអ្នកណាយ
កបណ្ណាការបានមកដល់មុននោះ គាត់នឹងលើកកូនក្រមុំគាត់ឲ្យ។ នៅពេលអ្នកតាភ្នំឈ្នះ គាត់ ក៏ព្រម
ប្រគល់ឲ្យទៅតាត់ ដោយមិនមានសម្ពាធ ឬលំអៀងទៅខាងណាមួយ។
៣.២.៣. ការបណ្តុះស្មារតីសន្តិភាព
សន្តិភាព វាងាយស្រួលនិយាយតែវាពិបាកធ្វើណាស់។ តាមរយៈរឿងអ្នកតាទឹកអ្នកតាភ្នំនេះ ចង់ឲ្យ
យើងហ៊ានទទួលស្គាល់នូវលទ្ធផលដែលទទួលបាន។ ប្រសិនបើយើងទទួលយកនូវសេចក្តីសម្រេចនោះ
វាធ្វើឲ្យ ពុំមានហិង្សា ឬ ជម្លោះកើតឡើងនោះឡើយ។ ជាក់ស្តែង បើអ្នកតាទឹកទទួលយកលទ្ធផលនៃការ
ប្រកួត នោះជម្លោះជាមួយអ្នកតាភ្នំ នឹងអ្នកស្រុកក៏មិនមានដែរ។ សរុបមកការហ៊ានទទួលស្គាល់ កែតម្រូវនូវ
ចំណុចរបស់ខ្លួននោះធ្វើឲ្យកើតមាននៅក្តីសុខ និង សន្តិភាពទាំងផ្លូវកាយនឹងផ្លូវចិត្តទៀតផង។
៣.១. ទិដ្ឋភាពវប្បធម៌ឆ្លុះបញ្ចាំងតាមរយៈរឿង អ្នកតាទឹកអ្នកតាភ្នំ

៣.១.១. ជំនឿ

ទោះបីជាមានរឿងកើតឡើងនាសម័យបុព្វកាល នាពេលដែលប្រជាជនមានចំណេះដឹងនៅទាប
ក៏ដោយ តែប្រជាជនបានមានជំនឿក្នុងចិត្ត ដើម្បីគោរពប្រណិបត្តិរួចទៅហើយ។ យ៉ាងណាមិញនៅក្នុង
រឿងអ្នកតាទឹក អ្នកតាភ្នំនេះ បានស្តែងឲ្យឃើញពី ការគោរពជំនឿទៅលើអ្នកតាដែមានតាំងពីយូរយា
ណាស់មកហើយៗនៅពេលដែលនៅតាមព្រៃភ្នំ និគមជនបទកាលបើប្រជាជនដូប្រទះនឹងបញ្ហាអ្វី គ្រោះ
ធម្មជាតិឬជំងឺអ្វីមួយ គេតែងស្មានប្រហែលជាមានកម្លាំងក្រៅខ្លួនអ្វីមួយ អាចខឹងសម្បារ ដោយការប៉ះ
ពាល់ទៅលើគាត់ត្រង់ចំណុចណាមួយ បានជានាំឲ្យកើតមានការបន់ស្រន់ តាមដើមឈើ តាមដំបូកជាដើម
ដែលកើតទៅជាទីគោរពសក្ការៈដែលតែងនិយមហៅថា អ្នកតានេះឯង។

| មិនត្រឹមតែប៉ុណ្ណោះ ក្រៅតែអំពីជំនឿលើអ្នកតាថែរក្សា នៅលើធម្មជាតិដូចអ្នកតាទឹកអ្នកតាភ្នំនេះ
ខ្មែរក៏ច្រើនគោរពជឿអ្នកតាដែលយកមកអំពីដុំថ្ម មកធ្វើការតំណាង ទីតាំងរបស់អ្នកតាផងដែរ។ ត្រង់នេះ
ស្របនិងលទ្ធិសាសនាហិណ្ឌដែលពោរព បូជាព្រះសិវៈ ដែលមានឈ្មោះថា “គិរីស” ប្រែថាអ្នកម្ចាស់ស្រុក
ឬអ្នកដេកលើភ្នំ លទ្ធិទាំងពីរនេះបានរលាយចូលគ្នាហើយចេញពីពិធីទេវរាជនៅសម័យអង្គរ។ ពិធីទេវរាជ
ធ្វើឡើងនៅលើភ្នំគូលេន ដើម្បីអភិសេកស្តេចជាទេវាជឬអទិទេព។

ការនិយមគោរពជឿទៅលើអ្នកតានេះមានតាំងពីមុនពេលដែលពុទ្ធសាសនា និងព្រាហ្មណ៍
សាសនាដែលពួកឥណ្ឌានាំចូលមកដល់ទៀត ពោលគឺពេលនោះខ្មែរជាម្ចាស់ស្រុកមាននូវប្រពៃណីទំនៀម
ទម្លាប់រួចស្រេច និងមានការជឿលើកម្លាក្រៅខ្លួន កម្លាំងធម្មជាតិ ដែលគេហៅថា ជំនឿជីវចលនិយម។

ជារួមមកកាតាមរយៈរឿងនេះបានបង្ហាញពីការបកស្រាយទៅលើគ្រោះទឹកជំនន់ ដោយហេតុ
អ្នកតាទឹកមិនពេញចិត្តលើរឿងអ្វីមួយៗសមនឹងការគិតនេះ ប្រជាជននៅតាមនិគមជនបទ តែងប្រារព្ធពិធី
បុណ្យផ្សេងៗ ដើម្បីអង្វរកដល់អ្នកតា ដើម្បីជួយទំនប់បំរុងកុំឲ្យមានគ្រោះទឹកជំនន់ដូចនេះ។ការជឿលើ
អ្នកតានេះ បន្តជីវិតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ក៏ទោះបីជាបច្ចុប្បន្នប្រជាជនងាកទៅរក ការជឿលើពុទ្ធ
សាសនាក៏ដោយ តែគេក៏មិនបំបាត់ទៅលើជំនឿដើម ទាក់ទងនឹងអ្នកតានេះដែរ។រហូតដល់វិទ្យាស្ថានពុទ្ធ
សាសនបណ្ឌិត្យបានចងក្រងជាប្រជុំរឿងព្រេងខ្មែរស្ដី ពីប្រវត្តិអ្នកតា នៅភាគទី៨ ទៀតផង។ ជាក់ស្តែង
យើងនៅបន្សល់មានអ្នកតាជាច្រើន ដូចជា អ្នកតាក្រហមក អ្នកតាដំបងដែក អ្នកតាឃ្លាំងមឿង អ្នកតាមេស
អ្នកតាចាស់ស្រុក អ្នកតាភ្នំស្រង់ អ្នកតាដំបងគ្រញូង ជាដើម។
៣.១.២. ទស្សនៈមាតាធិបតេយ្យ
ជាការពិតណាស់ទៅ បើយើងងាកក្រឡេកទៅមើលពាក្យថា យេនឌ័រ គេឃើញត្រូវបាន
ប្រើនាទស្សវត្សរ៍ថ្មីៗនេះក៏ដោយ តែក្នុងផ្នត់គំនិតខ្មែរក៏បានឲ្យនូវតម្លៃស្តីពីយូរយាណាស់មកដែរ។ តាមរ
រឿង អ្នកតាទឹកអ្នកតាភ្នំនេះ តួអង្គកូនក្រមុំ យាយតា បានស្តែងឲ្យឃើញយ៉ាងប្រត្យក្សថា ការឲ្យតម្លៃស្
ត្រីជាធំនេះមានយូរណាស់មកហើយ។ ក្នុងចំណុចនេះ តាមខ្សែរឿងបានសឲ្យឃើញពីគោលគំនិតរបស់
ប្រជាជនខ្មែរ ដែលបានងាកចេញពីរបបត្វតិមនិយម ហើយងាកមកគោរព របបមាតាធិតេយ្យវិញ។ វាមិន
ខុសអ្វីពីប្រវត្តិសាស្ត្រដែលយើងបានឃើញជាក់ស្តែង ពីការគោរពមេនិយម ដោយហេតុតាមកំណត់ត្រា មេ
ដឹកនាំដំបូងនៃនគរខ្មែរជាស្ដី គឺព្រះនាង លីវយី ឬសោមា។ វាស្របទៅនឹងនិយមន័យទេវកថា ដែលកកើត
តាំងពីសម័យបុព្វកាល ដែលយើងអាចសន្និដ្ឋានបានថា ការប្រកាន់សមភាព ឬ មាតាធិបតេយ្យនេះ ប្រជា
ជនខ្មែរ មានគំនិតទទួលយកមេជាធំនេះ តាំងតែមុនពេលដែលអរិយធម៌ឥណ្ឌាចូលមកម្ល៉េះ។
ជារួមមកការគោរពនឹងឲ្យតម្លៃស្ត្រី អាចនិយាយបានថា មានតាំងពីយូរមកហើយដោយ
យោងតាមរយៈទេវកថា អ្នកតាទឹកអ្នកតាភ្នំនេះ ហើយស្របតាមទិដ្ឋភាពប្រវត្តិសាស្ត្រ ដោយការគោរពនូវ
សិទ្ធរបស់ស្ត្រី និងឲ្យតម្លៃទៅលើស្ត្រីជាធំៗ
៣.១.៣. ការរៀបចំទុកដាក់កូនចៅ
យើងតែងតែឮពីកំណាព្យមួយរបស់ អ្នកព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ លោកលើកឡើងថា “ធ្វើស្រែ
ឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលដៅសណ្ដាន
" ការដែលយាយតា ព្រមលើនេះមិនមែនលំៗនោះទេ
ពោលគាត់ទាំងពីរបានដាក់ខ្សែវាស់សមត្ថភាពរបស់អ្នកតាទាំងពីរមុននឹងប្រគល់កូនស្រីគាត់ទៅឲ្យ ។
ការវាស់ស្ទង់នេះ ពិតណាស់ថាវាស្រាលបន្តិច តែគំនិតនៃមនុស្សសម័យបុព្វកាល ជាការមួយពិបាកក្នុង
ការរៀបចំបណ្ណាការឲ្យទាន់ នឹងមុនគេ។ ទន្ទឹមនឹងនេះដែល កាលពីសម័យមុន ខ្មែរក៏បានវាស់ស្ទង់សមត្ថ
ភាពកូនប្រសារផងដែរតាមរយៈ ការមកឲ្យនៅបម្រើផ្ទះម្តាយក្មេកមួយឆ្នាំ ឬ បីខែនោះដើម្បី ស្វែងយល់ពី
កូនប្រសារអាចមានសមត្ថភាព រហ័សរហួន អាចថែក្សាកូនគាត់បានដែរឬទេៗមិននៅឆ្ងាយពីគ្នារឿងព្រេង
ខ្មែរមួយចំនួនក៏និយាយពីការទៅបម្រើនៅផ្ទះម្តាយក្មេក ដូចជារឿង ឪពុកក្មេករើសកូនប្រសារជាដើម។
ជារួមមកតួនាទីក្នុងការរើសកូនប្រសារ ជាកត្តាព្វកិច្ចមួយរបស់ម្តាយឪពុក ដែលត្រូវសង្កេតទៅលើ
ចរិតមារយាទអាកប្បកិរិយារបស់កូនប្រសារមុននឹងឱ្យកូនស្រីទៅរស់នៅជាមួយ។ គំនិតនេះត្រូវបានបន្ត
សុពលភាពមកដល់សម័យបច្ចុប្បន្នផងដែរ។

សិក្សារឿង អ្នកតាទឹកអ្នកតាភ្នំ

ជំពូក២

សិក្សារឿង អ្នកតាទឹកអ្នកតាភ្នំ
២.១. ទស្សនទានស្តីពីទេវកថានៅកម្ពុជា

២.១.១.ប្រវត្តិនៃការសិក្សាទេវកថា

ទេវកថាត្រូវបានចាត់ទុកជាផ្នែកមួយនៃអក្សរសិល្ប៍ប្រជាប្រិយ។ទេវកថា ត្រូវបានកើតឡើងតាំងពី
ពេលមនុស្សខ្មែរជំនាន់ដើមនាសម័យសង្គមបុព្វកាល ប្រកបរបររកស៊ីដោយពឹងផ្អែកទាំងស្រុងទៅលើធម្ម
ជាតិ ហើយបានប្រើប្រាស់កម្លាំងផ្ទាល់ខ្លួនក្នុងការចិញ្ចឹមជីវិតដោយបរបាញ់ នេសាទ ចំញ្ចឹមសត្វ និងដាំ
ដំណាំ។ នៅពេលមនុស្សពុំទាន់អាច ចេះកត់ត្រា បង្កើតអក្សរបាននោះ ការនិទានពីមាត់មួយទៅមាត់មួយ
ជាការពេញនិយមជាទីបំផុត។ខណៈពេលមនុស្សជួបទៅនឹងបញ្ហាអ្វីមួយ ពួកគេអាចត្រឹមតែពន្យល់ និង
បកស្រាយបញ្ហាធម្មជាតិទៅតាម មនោគតិរបស់ខ្លួនក្នុងការយល់ឃើញពីធម្មជាតិតែប៉ុណ្ណោះ។

ដូចដែរយើងបានដឹងស្រាប់ហើយ អក្សរសិល្ប៍ប្រជាប្រិយ ជាសមូហភាពនៃអ្នកនិពន្ធ ពេលជាការ
បន្តពីមាត់មួយទៅមាត់មួយ ពីតំបន់មួយទៅតំបន់មួយៗការរៀបចំចងក្រង_withដូចជាអក្សរ

ល្ប៍ប្រជាប្រិយ ត្រូវបានធ្វើឡើងនៅរវាងពាក់កណ្តាលទី២ នៃស.វ.ទី១៩ ដោយអ្នកប្រាជ្ញជនជាតិបារាំង
និងខ្មែរ។ស្ថិតក្នុងរបបអាណានិគមនិយបារាំង តំណាលកថាប្រជាប្រិយត្រូវបានប្រមូលចងក្រងដោយអ្នក
និពន្ធបារាំងមួយចំនួនធំដូចជាលោក អាយ ម៉ូនីញ៉េ(Aymer) ក្នុងស្នាដៃកម្រមួយ "Ly "Tvxtes Khmer's
Silv 878" តម្កល់ទុកនៅបណ្ណាល័យ EFEOនាទីក្រុងហាណូយ។ លោក អាដេម៉ាឡឺក្លែរ (Alier

cry) បានផ្សាយសៀវភៅ រឿងនិទាននិងរឿងព្រេងកម្ពុជា "Contes et Legendes du Cambodg) នាឆ្នាំ
១៤៥៥ ។លោក តេអុង (Cheon) បានបោះពុម្ពផ្សាយសៀវភៅ កំណត់សម្គាល់លើបទចម្រៀងកម្ពុជា) * Note
sur la Chas Cirbodgienne" ។ លោក អាបេ ហួសដុង (Abbe Guesdon)បានចង់ក្រងអត្ថបទតំណាល
កថា ប្រាំយ៉ាងវែងៗបោះពុម្ពផ្សាយនៅឆ្នាំ ១៩០០ប៉ុន្តែសៀវភៅនេះ មិនអាចបោះពុម្ពផ្សាយបាន។រីឯលោក
អូហ្គូស ថាវី (Aust Pavi) បានចងក្រងរឿងនិទានខ្នាតវែងប្រាំពីរ ដូចជារឿង កាកី មាយើង សង្ខសិល្ប៍
ជ័យ ខ្យងស័ង្ខ វរវង្ស សូរវង្ស រិទ្ធីសែនឬនាងពីរដណ្តប់ៗប៉ុន្តែគេយល់ថា វាមិនមែនជារឿងនិទាននោះទេ ជា
ស្នាដៃអក្សរសិល្ប៍បុរាណ ព្រោះមានអ្នកនិពន្ធច្បាស់លាស់។ លោក ល្វី ហ្វីណូ (Fin) បានសាកល្បង
ប្រមូលភាសិតខ្មែរមួយចំនួនចុះផ្សាយនៅក្នុងទស្សនាវដ្ដី ឥណ្ឌូចិន។ ឆ្នាំ១៩០៤។ កញ្ញា ស៊ុយសាន ការ
បឺឡេស (Madmiselle Suzanne Karpeles) អតីតនាយកវិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិត្យ បានប្រមូលមន្ត្រី
ខ្មែរធ្វើការជាមួយនាង និងអ្នកប្រាជ្ញខ្មែរមួយចំនួនបង្កើតទស្សនាវដ្តីកម្ពុជសុរិយា នៅឆ្នាំ១៩២៧ ក្នុងនោះចុះ
ផ្សាយតំណាលកថាមួយចំនួន។"

មកដល់ឆ្នាំ១៩៦៥ ទល់នឹងឆ្នាំ៩៧៥ គណៈកម្មការទំនៀមទម្លាប់ខ្មែរដែលមានសមាសភាពប្រាំបី
នាក់ដឹកនាំដោយលោក ចាប ពិន នៃវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យទទួលបន្ទុកចងក្រងឯកសារស្តីពីទំនៀម

” ពីរ , អក្សរសិល្ប៍ប្រជាប្រិយខ្មែរ ភ្នំពេញ «សមូហកម្ម ឥន យឿន ,b០១៣ ,ទំព័រ ២២។
១.២. ទស្សនៈទានស្តីពីអក្សរសិល្ប៍ប្រជាប្រិយ

១.២.១. បញ្ញាត្តិអក្សរសិល្ប៍ប្រជាប្រិយ

បញ្ញត្តិ “អក្សរសិល្ប៍ប្រជាប្រិយ (La L. I t t é r a t u re popul ni r c ) ត្រូវបានប្រើប្រាស់
ក្រោយថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៧៩ ។ ក្រោយពេលប្រទេសជាតិ ត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិ
បតេយ្យ បញ្ញាវន្តខ្មែរមួយចំនួនដែលនៅសេសសល់ពីការកាប់សម្លាប់យ៉ាងអមនុស្សធម៌ បានរួបរួមគ្នាបើក
ទ្វារជួយជំរុញដល់វិស័យអប់រំសិក្សាធិការជាតិឡើងវិញ ក្រោយពីរបបអមនុស្សធម៌នោះបានបំផ្លិចបំផ្លាញ
ទាំងស្រុងនូវខឿនអប់រំសិក្សាធិការជាតិ ។ ពេលនោះហើយ ដែលបញ្ញត្តិអក្សរសិល្ប៍ប្រជាប្រិយខ្មែរត្រូវ
បានអ្នកសិក្សាទ្រឹស្តីអក្សរសិល្ប៍ខ្មែរ លើកយកមកប្រើប្រាស់ ដើម្បីសម្រួលដល់ការញែកចែករវាងស្នាដៃ
អក្សរសិល្ប៍ដែលមានអ្នកតាក់តែងច្បាស់លាស់ មានសម័យកាលតាក់តែងហៅថាអក្សរសិល្ប៍សំណេរ
(ទាំងពាក្យរាយទាំងពាក្យកាព្យ) ទៅនឹងស្នាដៃមួយទៀតដែលគ្មានអ្នកនិពន្ធច្បាស់លាស់ ហើយមាន
អត្ថិភាពរីកចម្រើន កែច្នៃជាបន្តបន្ទាប់ ដោយសារការនិទានតៗគ្នាពីមាត់មួយទៅមាត់មួយ ពីសម័យកាល
មួយទៅសម័យកាលមួយ ពីភូមិស្រុកមួយទៅភូមិស្រុកមួយ ពីតំបន់មួយទៅតំបន់មួយ រហូតពាសពេញផ្ទៃ
ប្រទេស ដែលក្លាយទៅជាមានប្រជាប្រិយភាពយ៉ាងអស្ចារ្យ ហៅថាអក្សរសិល្ប៍ប្រជាប្រិយ ។

បញ្ញាត្តិអក្សរសិល្ប៍

១.១.១. បញ្ញាត្តិអក្សរសិល្ប៍

បញ្ញាត្តិនៃអក្សរសិល្ប៍ត្រូវបានឲ្យនិយមន័យទៅតាមគំនិត ទស្សនៈនៃលោកអ្នកប្រាជ្ញាទាំងឡាយ
ដែលយល់ឃើញទៅតាមបរិបទ នៃសង្គមដូចជាៈ

១.១.១.១. គាមលោកអ្នកប្រាជ្ញ កវីខ្មែរ
សម្តេចព្រះសង្ឃរាជជួន ណាត (១៨៨៣ ១៩៦៩) មានសង្ឃដីកាថា អក្សរសិល្ប៍មកពីអក្សរ និង
សិល្ប៍ ។ អក្សរមានន័យថា ស្នាមគំនូសមានរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ត្រាពាក្យសេចក្តី និងសម្តី
ទាំងពួងមិនចេះអស់។ សិល្ប៍ សំដៅដល់ការរចនាតាក់តែងដ៏វិចិត្រផ្សេងៗ ។ ម្យ៉ាងទៀតខ្មែរច្រើនហៅចំ
មន្តអាគមផ្សេងៗ ។

លោក កេង វ៉ាន់សាក់ (១៥២៥ ២០០៨) នៅក្នុង “ទិដ្ឋភាពខ្លះចំពោះអក្សរសិល្ប៍ខ្មែរ
" បានឲ្យនិយម
ន័យអក្សរសិល្ប៍នេះថា ៖ “អក្សរសិល្ប៍គឺជាវិទ្យាស្សង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាម
សង្គមនីមួយៗ និងដោយសិល្ប៍វិធី ។

លោកបណ្ឌិត ធរ សោ បានឲ្យនិយមន័យអក្សរសិល្ប៍ថា ៖ “អក្សរសិល្ប៍ គឺជាពាក្យបណ្ដៅ ពាក្យ
ពេចន៍ ឃ្លា ប្រយោគ

លោក លាង ហាប់អាន
, បានកំណត់និយមន័យនៃពាក្យអក្សរសិល្ប៍ថា ៖ “អក្សរសិល្ប៍ជាករសម្គាល់
អក្សរសាស្ត្រដែលទាក់ទងនឹងផ្នែកផ្សេងៗនៃការតែងនិពន្ធដូចជា សន្ទស្សន៍អក្សរសិល្ប៍ (ប្រភេទ)
ប្រលោមអក្សរសិល្ប៍ (មនោគតិ) នាដ្យកម្មអក្សរសិល្ប៍ ឧបទេសអក្សរសិល្ប៍ ឧបារម្ភអក្សរសិល្ប៍ និងសុន្ទរ
កថា ។

តាមគណៈកម្មការភាសាវិទ្យា និងអក្សរសិល្ប៍ បានកំណត់ថា “អក្សរសិល្ប៍ ជាផ្នែកមួយនៃអក្សរសា
ស្ត្រ ដែលអ្នកនិពន្ធលើកពីបញ្ហាមនុស្ស បញ្ហាសង្គមមកចោទនិងដោះស្រាយដោយប្រើសិល្ប៍វិធី ។

១.១.១.២. តាមលោកអ្នកប្រាជ្ញបស្ចិមប្រទេស

លោកហ្សង់ ប៉ូលសាត្រ (១៩០៥ ១៩៨០) បានបញ្ចេញទស្សនៈនៅក្នុងការកំណត់ន័យមន័យអក្សរ
សិល្ប៍នេះថា ៖ “អក្សរសិល្ប៍ គឺជាការបញ្ចេញមតិ យោបល់ គំនិត ទាក់ទងគ្នាដោយអារម្មណ៍ សញ្ចេតនា

ប្រភេទអក្សរសិល្ប៍

តាមរយៈពាក្យសម្តី ដែលសរសេរកត់ត្រារឿងរ៉ាវអំពីមនុស្ស ដើម្បីជាមធ្យោបាយសម្រាប់អនុវត្តសកម្មភាព
ផង និងសម្រាប់សម្តែងសិល្បៈផង” ។
ចំពោះលោកម៉ាក់ស៊ីម គ័រគី (១៨៦៨-១៩៣៦) បានឲ្យនិយមន័យស្តីពីអក្សរសិល្ប៍ថា ៖ “អក្សរ
សិល្ប៍ គឺជាមនុស្សវិទ្យា (ការសិក្សាពីមនុស្ស) ព្រោះមនុស្សដែលអក្សរសិល្ប៍បង្ហាញ និងឆ្លុះបញ្ចាំងជា
មនុស្សពេញលេញរស់រវើកមានជីវភាពផ្សារភ្ជាប់ទៅនឹងលក្ខណៈពិសេស និងទំនាក់ទំនងទាំងឡាយណា
របស់មនុស្សក្នុងតថភាពសង្គមជាក់ស្តែង ។
ឯលោក ម៉ាក្ស លេនីន វិញបានកំណត់ថា ៖ “អក្សរសិល្ប៍សិល្បៈ ជាមធ្យបាយដ៏ស្រួចស្រាវបំផុត
សម្រាប់យល់ដឹងពីតថភាពសង្គមជាក់ស្តែង និងជាកត្តាសំខាន់នៃជីវភាពសង្គម ។
ចំណែកលោក ឆនិធូវស្ពឺ បានកំណត់ថា ៖ “អក្សរសិល្ប៍ជាអាវុធសម្រាប់សង្គមនិងជាកម្រងឯក
សារនៃជីវិត- ។
ចំពោះលោក ស្ដង់ដាល (១៧៨៣ ១៨៨២) បានបញ្ជាក់ថា “អក្សរសិល្ប៍ជាកញ្ចក់ដែលដាក់តា

ជារួមមកវិញអក្សរសិល្ប៍គឺជាការសិក្សាអំពីផ្នត់គំនិត សកម្មភាព និងសង្គមមនុស្សទាំងមូលតាមរ
យៈពាក្យពេចន៍ដ៏មានសោភ័ណនិងអន្តរញាណដោយបង្កើតបានជាស្នាដៃអក្សរសិល្ប៍ជាច្រើនប្រភេទ ។
១.១.២. ប្រភេទអក្សរសិល្ប៍
គេឃើញថាមានទស្សនៈប្លែកៗគ្នាជាច្រើនស្តីពីការការបែងចែកប្រភេទអក្សរសិល្ប៍ ហើយយើងពុំ
អាចបែងចែកថាមួយណាខុសមួយណាត្រូវនោះឡើយ។ការបែងចែកប្រភេទអក្សរសិល្ប៍នេះមានលក្ខណៈ
ខុសប្លែកគ្នាទៅតាមមធ្យោបាយបង្ហាញការពិត ឬមតិទស្សនៈរបស់អ្នកនិពន្ធរៀងខ្លួន។
១.១.២.១. ទស្សនៈលោក Hern Beat
លោកបានបែងចែកអក្សរសិល្ប៍ជាពីរគឺ អក្សរសិល្ប៍ពាក្យកាព្យ និងអក្សរសិល្ប៍ពាក្យរាយ ។ ការ
បែងចែកនេះដោយពឹងផ្អែកទៅលើទស្សនៈពីរយ៉ាងគឺ ទម្រង់នៃការសម្តែងចេញនិងរបៀបខ្លឹមសារនៃការ
សម្តែងចេញ។
សេចក្តីផ្តើម
១, លំនាំបញ្ហានៃការស្រាវជ្រាវ
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនវប្បធម៌ចំណាស់មួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
ទាំងផ្នែក វប្បធម៌ ចម្លាក់ របាំ ព្រមទាំងអក្សរសិល្ប៍ត្រូវបានទទួលកិត្តិសព្ទរខ្ចីផងដែរ។ចប់ពីសម័យអង្គរ
មកកម្ពុជាបានធ្លាក់ចូលក្នុងវិបត្តិនៃសង្គ្រាមជម្លោះផ្ទៃក្នុងជារឿយៗ ដែលជាហេតុនាំឲ្យបាក់បែកផ្ទៃ
សាមគ្គីផ្ទៃក្នុង។ជាក់ស្ដែងក្នុងសម័យលង្វែកជាការឈឺចាប់បំផុតនៃប្រជាជាតិខ្មែរ ដែលកម្ពុជាបាន
បាត់បង់នូវសំណៅឯកសារ និងកវីអ្នកប្រាជ្យរបស់ខ្មែរទៅស្រុកសៀមអស់។ តមក ដែលគេគ្រប់គ្នា
ស្គាល់ថា ជាយុគមាសនៃអក្សរសិល្ប៍នោះគឺ សម័យឧដុង្គ។វណ្ណកម្មរក្សរសិល្ប៍ជាច្រើនត្រូវបាន
ប្រសូតឡើងក្រោមស្នាដៃនៃព្រះរាជវង្សានុវង្ស និងអ្នកប្រាជ្ញកវី យ៉ាងចំណានរបស់ខ្មែរ។ តែឯកសារ
មួយចំនួនក៏ត្រូវបានបំផ្លិចបំផ្លាញ ក្រោមជម្លោះ រវាងខ្មែរនិងខ្មែរ។តមកដល់សម័យអាណានិគមនិយម
បារាំង វិជ្ជាស្ថានពុទ្ធសាសន្យបណ្ឌិត្យ ត្រូវបានប្រសូតឡើងដោយ មានកញ្ញា ស៊ុយ ហ្សាន កាបើស
ជាអ្នកទទួលខុសត្រូវៗវិជ្ជាស្ថាននេះ មានភារៈត្រូវបានរៀបចំប្រមូល ចងក្រង ឯកសារ សាស្ត្រា ល្បែង
និងរឿងព្រេងនានា។ ជាភព្វសំណាង ក្រុមជំនុំទំនៀមទម្លាប់ខ្មែរដែលក្រោមការអភិបាលរបស់គាត់
បានរៀបចំចងក្រងនូវ រឿងព្រេងនិទានតាមនិគមជនបទមកចងក្រងជាឯកសារ
។បញ្ហាស្នាដៃជាលក្ខណៈ និទាននេះត្រូវបានប្រសិទ្ធនាមជា ប្រជុំរឿងព្រេងខ្មែរ មានចំនួន ៩ភាត។
យ៉ាងណាមិញអក្សរសិល្ប៍ប្រជាប្រិយជាមែកធាងដ៏ធំមួយដែលគ្របដណ្តប់ទៅរឿងព្រេង
នានា របាំ ល្បង ប្រជាប្រិយជាដើម។ ក្នុងនោះទេវកថា ជាផ្នែកមួយដែលចាស់ជាងគេនៅក្នុងមែកធាង
នៃតំណាលកថាប្រជាប្រិយ។ ការសិក្សាពីទេវកថានៅក្នុងសង្គមខ្មែរ ពុំសូវមាននោះឡើយ ដែលជា
ហេតុឲ្យយើងមិនដឹងពីវា នរវត្តសញ្ញាណនៃជាតិខ្មែរ។ ហេតុនេះទើបតម្រូវឲ្យមានការសិក្សាពីទេ
ថា នេះបានច្បាស់ទើបយើងអាចដឹងច្បាស់ពីអតីតកាលរបស់ខ្លួន។
២. ចំណោទបញ្ញា
រឿងទេវកថា គឺបានបង្កប់នូតម្លៃជាមហាសាលណាស់ ប្រសិនបើយើងព្យាយាមតាមដាន និង
មុខឲ្យកាន់តែជ្រៅនៅក្នុងបណ្តាសាច់ទេវកថាទាំងនោះ។ សម្រាប់ការស្រាវជ្រាវដ៏ស្តួចស្តើងដែលខ្ញុំ
លើកយកមកសិក្សានាពេលនេះ គ្រាន់តែចង់សឲ្យឃើញអំពី៖
+ តើទេវកថារឿង អ្នកតាទឹកអ្នកតាភ្នំនេះ បានឆ្លុះបញ្ចាំងអំពី ទិដ្ឋភាពវប្បធម៌អ្វីខ្លះ?
* តាមរយៈរឿងនេះដែរ តើបានផ្តល់តម្លៃអប់រំយ៉ាងណាខ្លះដល់ជននានុជន?
៣. គោលបំណងនៃការស្រាវជ្រាវ
ជាការពិតណាស់ អក្សរសិល្ប៍ប្រជាប្រិយ ជាប្រភេទអក្សរសិល្ប៍សំដី ដោយឆ្លងកាត់ការនិទានពី
មួយជំនាន់ទៅមួយជំនាន់ ឆ្លងកាត់តំបន់មួយៗទៅតំបន់មួយ ដែលជាហេតុវាបាន ជាប់ស្អិតទៅនឹងអត្ត
សញ្ញាណរបស់ជនជាតិខ្មែរតែម្តង។ក្នុងនោះ ទេវកថា ត្រូវបានគេគិតថា វាកើតឡើងតាំងពីសម័យបុព្វ