Sunday, January 26, 2020

ប្រភេទអក្សរសិល្ប៍

តាមរយៈពាក្យសម្តី ដែលសរសេរកត់ត្រារឿងរ៉ាវអំពីមនុស្ស ដើម្បីជាមធ្យោបាយសម្រាប់អនុវត្តសកម្មភាព
ផង និងសម្រាប់សម្តែងសិល្បៈផង” ។
ចំពោះលោកម៉ាក់ស៊ីម គ័រគី (១៨៦៨-១៩៣៦) បានឲ្យនិយមន័យស្តីពីអក្សរសិល្ប៍ថា ៖ “អក្សរ
សិល្ប៍ គឺជាមនុស្សវិទ្យា (ការសិក្សាពីមនុស្ស) ព្រោះមនុស្សដែលអក្សរសិល្ប៍បង្ហាញ និងឆ្លុះបញ្ចាំងជា
មនុស្សពេញលេញរស់រវើកមានជីវភាពផ្សារភ្ជាប់ទៅនឹងលក្ខណៈពិសេស និងទំនាក់ទំនងទាំងឡាយណា
របស់មនុស្សក្នុងតថភាពសង្គមជាក់ស្តែង ។
ឯលោក ម៉ាក្ស លេនីន វិញបានកំណត់ថា ៖ “អក្សរសិល្ប៍សិល្បៈ ជាមធ្យបាយដ៏ស្រួចស្រាវបំផុត
សម្រាប់យល់ដឹងពីតថភាពសង្គមជាក់ស្តែង និងជាកត្តាសំខាន់នៃជីវភាពសង្គម ។
ចំណែកលោក ឆនិធូវស្ពឺ បានកំណត់ថា ៖ “អក្សរសិល្ប៍ជាអាវុធសម្រាប់សង្គមនិងជាកម្រងឯក
សារនៃជីវិត- ។
ចំពោះលោក ស្ដង់ដាល (១៧៨៣ ១៨៨២) បានបញ្ជាក់ថា “អក្សរសិល្ប៍ជាកញ្ចក់ដែលដាក់តា

ជារួមមកវិញអក្សរសិល្ប៍គឺជាការសិក្សាអំពីផ្នត់គំនិត សកម្មភាព និងសង្គមមនុស្សទាំងមូលតាមរ
យៈពាក្យពេចន៍ដ៏មានសោភ័ណនិងអន្តរញាណដោយបង្កើតបានជាស្នាដៃអក្សរសិល្ប៍ជាច្រើនប្រភេទ ។
១.១.២. ប្រភេទអក្សរសិល្ប៍
គេឃើញថាមានទស្សនៈប្លែកៗគ្នាជាច្រើនស្តីពីការការបែងចែកប្រភេទអក្សរសិល្ប៍ ហើយយើងពុំ
អាចបែងចែកថាមួយណាខុសមួយណាត្រូវនោះឡើយ។ការបែងចែកប្រភេទអក្សរសិល្ប៍នេះមានលក្ខណៈ
ខុសប្លែកគ្នាទៅតាមមធ្យោបាយបង្ហាញការពិត ឬមតិទស្សនៈរបស់អ្នកនិពន្ធរៀងខ្លួន។
១.១.២.១. ទស្សនៈលោក Hern Beat
លោកបានបែងចែកអក្សរសិល្ប៍ជាពីរគឺ អក្សរសិល្ប៍ពាក្យកាព្យ និងអក្សរសិល្ប៍ពាក្យរាយ ។ ការ
បែងចែកនេះដោយពឹងផ្អែកទៅលើទស្សនៈពីរយ៉ាងគឺ ទម្រង់នៃការសម្តែងចេញនិងរបៀបខ្លឹមសារនៃការ
សម្តែងចេញ។

No comments:

Post a Comment