Sunday, January 26, 2020

បញ្ញាត្តិអក្សរសិល្ប៍

១.១.១. បញ្ញាត្តិអក្សរសិល្ប៍

បញ្ញាត្តិនៃអក្សរសិល្ប៍ត្រូវបានឲ្យនិយមន័យទៅតាមគំនិត ទស្សនៈនៃលោកអ្នកប្រាជ្ញាទាំងឡាយ
ដែលយល់ឃើញទៅតាមបរិបទ នៃសង្គមដូចជាៈ

១.១.១.១. គាមលោកអ្នកប្រាជ្ញ កវីខ្មែរ
សម្តេចព្រះសង្ឃរាជជួន ណាត (១៨៨៣ ១៩៦៩) មានសង្ឃដីកាថា អក្សរសិល្ប៍មកពីអក្សរ និង
សិល្ប៍ ។ អក្សរមានន័យថា ស្នាមគំនូសមានរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ត្រាពាក្យសេចក្តី និងសម្តី
ទាំងពួងមិនចេះអស់។ សិល្ប៍ សំដៅដល់ការរចនាតាក់តែងដ៏វិចិត្រផ្សេងៗ ។ ម្យ៉ាងទៀតខ្មែរច្រើនហៅចំ
មន្តអាគមផ្សេងៗ ។

លោក កេង វ៉ាន់សាក់ (១៥២៥ ២០០៨) នៅក្នុង “ទិដ្ឋភាពខ្លះចំពោះអក្សរសិល្ប៍ខ្មែរ
" បានឲ្យនិយម
ន័យអក្សរសិល្ប៍នេះថា ៖ “អក្សរសិល្ប៍គឺជាវិទ្យាស្សង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាម
សង្គមនីមួយៗ និងដោយសិល្ប៍វិធី ។

លោកបណ្ឌិត ធរ សោ បានឲ្យនិយមន័យអក្សរសិល្ប៍ថា ៖ “អក្សរសិល្ប៍ គឺជាពាក្យបណ្ដៅ ពាក្យ
ពេចន៍ ឃ្លា ប្រយោគ

លោក លាង ហាប់អាន
, បានកំណត់និយមន័យនៃពាក្យអក្សរសិល្ប៍ថា ៖ “អក្សរសិល្ប៍ជាករសម្គាល់
អក្សរសាស្ត្រដែលទាក់ទងនឹងផ្នែកផ្សេងៗនៃការតែងនិពន្ធដូចជា សន្ទស្សន៍អក្សរសិល្ប៍ (ប្រភេទ)
ប្រលោមអក្សរសិល្ប៍ (មនោគតិ) នាដ្យកម្មអក្សរសិល្ប៍ ឧបទេសអក្សរសិល្ប៍ ឧបារម្ភអក្សរសិល្ប៍ និងសុន្ទរ
កថា ។

តាមគណៈកម្មការភាសាវិទ្យា និងអក្សរសិល្ប៍ បានកំណត់ថា “អក្សរសិល្ប៍ ជាផ្នែកមួយនៃអក្សរសា
ស្ត្រ ដែលអ្នកនិពន្ធលើកពីបញ្ហាមនុស្ស បញ្ហាសង្គមមកចោទនិងដោះស្រាយដោយប្រើសិល្ប៍វិធី ។

១.១.១.២. តាមលោកអ្នកប្រាជ្ញបស្ចិមប្រទេស

លោកហ្សង់ ប៉ូលសាត្រ (១៩០៥ ១៩៨០) បានបញ្ចេញទស្សនៈនៅក្នុងការកំណត់ន័យមន័យអក្សរ
សិល្ប៍នេះថា ៖ “អក្សរសិល្ប៍ គឺជាការបញ្ចេញមតិ យោបល់ គំនិត ទាក់ទងគ្នាដោយអារម្មណ៍ សញ្ចេតនា

No comments:

Post a Comment